 |
| អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ប្រមូលផ្តុំគ្នានៅម្តុំសាលាដំបូងរាជធានីភ្នំពេញ/តាំង វីដា |
ប្រជាជនមកពីតាមបណ្តាខេត្ត
និងនៅរាជធានីភ្នំពេញប្រមាណ១ម៉ឺននាក់បានប្រមូលផ្តុំនៅមុខ
សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃអង្គារនេះ
ដើម្បីរង់ចាំស្តាប់លទ្ធផលនៃការចូលបំភ្លឺរបស់លោក សម រង្ស៊ី លោក
កឹម សុខា និងលោក រ៉ុង ឈុន។
ប្រជាជនមកពីតាមបណ្តាខេត្ត
និងនៅរាជធានីភ្នំពេញបានប្រមូលផ្តុំកកកុញនៅមុខសាលាដំបូងរាជធានី
ភ្នំពេញចាប់ពីចំណុចស្តុបអាងទឹកដល់ស្តុបនាងគង់ហ៊ីង
ដែលចាប់ពីម៉ោង៩ព្រឹក។ឡានឬម៉ូតូមិនអាចធ្វើចរាចរណ៍ឆ្លងកាត់ទីនោះបានទេ។
ប្រជាជនដែលប្រមូលផ្តុំនោះ បានលើកបដា
សរសេរថា អក្សរថា លោក សម រង្ស៊ី លោក កឹម សុខា និង លោក រ៉ុង ឈុន
មិនបានប្រព្រឹត្តកំហុសដូចការចោទកាន់របស់តុលាការទេ
ហើយក៏មានបដាខ្លះសរសេរថា«ពួកយើងត្រូវការតុលាការឯករាជ្យ។
 |
(ពលរដ្ឋលើកបដាថា លោក កឹម សុខា គ្មានកំហុសទេ/តាំង វីដា)
|
 |
(អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ និងសង្គមស៊ីវិល កំពុងរង់ចាំស្តាប់លទ្ធផលសវនាការលើលោក សម រង្ស៊ី កឹម សុខា និងរ៉ុង ឈុន/ឡាយ សាមាន)
|
ទន្ទឹមនឹងចំនួនប្រជាជនកកកុញនោះ
កម្លាំងសមត្ថកិច្ចមានប្រមាណតែ១០០នាក់ទេ
ដែលនៅចាំជួយសម្របសម្រួលសន្តិសុខ។
តែនៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក
មានកម្លាំងសមត្ថកិច្ចមួយចំនួនទៀតដាក់ប្រចាំនៅក្នុងនោះ។
រហូតដល់ម៉ោងជិត១០នេះ មិនទាន់មានព័ត៌មានពីការប៉ះទង្គិចរវាងសមត្ថកិច្ច និង ប្រជាជនកើតឡើងទេ។
លោក សម រង្ស៊ី ប្រធាន លោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ និងលោក រ៉ុង ឈុន
ប្រធានសភាពសហជីពកម្ពុជា ត្រូវអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ
បានកោះហៅ ឲ្យចូលបំភ្លឺ នៅថ្ងៃទី១៤ ខែមករាពីបទចោទដូចគ្នាគឺ
ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ
ឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ពាក់ព័ន្ធការដឹកនាំប្រជាជន និងកម្មករធ្វើបាតុកម្ម៕