រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន
បានឲ្យដឹងថា នៅថ្ងៃទី១៦ មករា ២០១៤ ខាងមុខនេះ ខេត្តកំពង់ចាម
នឹងមានប្រារព្ធពិធីដោះដូរស្នងការនគរបាលខេត្ត ដែល
លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការបច្ចុប្បន្ន
នឹងត្រូវផ្លាស់ចេញ ព្រោះចាស់ជរា និងត្រូវចូលនិវត្ត
ហើយបានដាក់ជំនួសវិញដោយ លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន
ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាជំនួយការផ្ទាល់
លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភពបន្តថា ពិធីនោះ
អាចនឹងមានការអញ្ជើញជាអធិបតីពីសំណាក់
លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន
អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពី លោក លន់ លឹមថៃ
អភិបាលខេត្តកំពង់ចាម
ព្រមទាំងមន្រ្តីរាជការសាលាខេត្តជាច្រើនរូបទៀតផងដែរ៕