ភ្នំពេញ ៖ រថយន្ដដឹកដី របស់ក្រុមហ៊ុន ទុនសម្បត្ដិ
ដែលមានអ្នកបើករថយន្ដវ័យក្មេង គ្មានប័ណ្ណបើកបរបានបង្កគ្រោះថ្នាក់
ចរាចរណ៍ទៅបើកកៀររថយន្ដធុនតូច ១ គ្រឿង របស់មន្ដ្រីយោធានៅទ័ពអាកាស
បណ្ដាលឱ្យរងការខូចខាត ប៉ុន្ដែ អ្នកបើក
រថយន្ដរបស់ក្រុមហ៊ុនទុនសម្បត្ដិមិនព្រមសង ហើយនៅតែមិនទទួលស្គាល់ពីកំហុស
របស់ខ្លួន ។
ប្រជាពលរដ្ឋដែលចោមរោមមើលទិដ្ឋ ភាពគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបាន និយាយថា
នៅវេលាម៉ោង ៥ និង៥នាទី ល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ស្ថិត
នៅតាមបណ្ដោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានរថយន្ដដឹកដីធុន
ធំ១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាក លេខភ្នំពេញ ៣អា១១១៨ ដែលគេស្គាល់ ថា
ជារថយន្ដដឹកដីរបស់ក្រុមហ៊ុនទុនសម្បត្ដិ នោះ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅ
ត្បូង ក្នុងល្បឿនយ៉ាងលឿនគួរសម លុះដល់ កន្លែងកើតហេតុបានកៀររថយន្ដម៉ាក ម៉ា
ទីស២ បណ្ដាលឱ្យរងការខូចខាតផ្នែកខាង ស្ដាំ ។ ប្រជាពលរដ្ឋបាននិយាយទៀតថា
អ្នកបើករថយន្ដម៉ាទីស២ ពាក់ស្លាកលេខ ភ្នំពេញ២វ៉េ ៨០៦៩
បើកដោយបុរសម្នាក់ដែលអះអាងថា ជាមន្ដ្រីយោធានៅទីបញ្ជាការដ្ឋានទ័ព អាកាស ។
ក្រោយបង្កគ្រោះ ថ្នាក់ចរាចរណ៍ខាងភាគីរថយន្ដដឹកដី
មិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ហើយក៏ មិនចេញសងថ្លៃខូចខាតរថយន្ដ
របស់ជនរងគ្រោះ ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា អ្នក បើករថយន្ដដឹកដីឈ្មោះ ហៀង ហេង អាយុ
២១ឆ្នាំ ហើយគ្មានប័ណ្ណ បើកបរនោះឡើយ ប៉ុន្ដែ
មកបើករថយន្ដដឹកដីធុនធំយ៉ាងដូច្នេះ ទៅវិញ ។ ក្រោយកើតហេតុកម្លាំងសមត្ថ
កិច្ចមូលដ្ឋានបានចុះទៅជួយអន្ដរាគមន៍រក ខុសរកត្រូវ រវាងភាគីទាំងពីរ ៕