ភ្នំពេញ : ផ្ទះឈើប្រក់សង្កសីជណ្តើរថ្មចំនួន៣ខ្នងស្ថិតនៅក្នុងដីឡូត៌តែមួយរួមគ្នាត្រូវអគ្គីភ័យលេបត្របាក់អស់ គ្មានសល់សូម្បីតែគ្រោងឆ្អឹងបង្គោលសរសរក៏មិនទុកកាលពីរាត្រី១និង៤៥នាទីកណ្តាលអាធ្រាតបណ្តាលអោយបុរសម្នាក់បានស្លាប់
ក្នុងអណ្តាតភ្លើងនៅយប់មិញនេះថ្ងៃទី១៩មករា ក្នុងភូមិគ្រូសសង្កាត់សំរោង ខណ្ឌសែនសុខ ក្នុងតំបន់ផ្លូវតូច ចង្អៀតមួយ។សាក្សីអះអាងថា បុរសម្នាក់ដែលបានស្លាប់នោះទំនងជាស្រវឹងហើយដេកលង់លក់ខ្លាំងពេក ខណ:ប្រពន្ធនិងកូនៗភ័យស្លន់ស្លោរត់ចុះពីលើផ្ទះ ។ គ្រួសារនោះមានកូនតូចៗចំនួន៣នាក់ប្រុស២នាក់ និងស្រី១ម្នាក់ អាយុ៤ទៅ៧ឆ្នាំ និងប្រពន្ធជនរងគ្រោះក៏មានផ្ទៃពោះ៥ខែទៀតផង ធ្វើអោយពួកគេកំព្រាឪពុក
និងធ្លាក់ខ្លួនទៅជាស្រី្តមេម៉ាយតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ តាមការអោយដឹងពីសមត្ថកិច្ចថាមូលហេតុមក ពីទុស្សេខ្សែចរន្តអគ្គីសនី ៕