ខេត្តកំពង់ឆ្នាំង: លោកនេនមួយអង្គគង់នៅក្នុងវត្តតាំង ត្រពាំងហៅវត្តត្រពាំងប្រសាទក្នុង ឃុំពេជ្រចង្វារស្រុកបរិបូរណត្រូវបានមន្ត្រីធម្មការនិ ងមន្ត្រី
សង្ឃស្រុកចាប់ផ្សឹក និង បណ្តេញចេញពីវត្ត កាលពីព្រឹកថ្ងៃ ទី ១៧ ខែ មករា ២
០១៤ ដោយសារតែ ប្រព្រឹត្តខុសនិងវិន័យសង្ឃ ជាប់ពាក់ព័ន្ធនឹង
ករណីដើរឆ្លុះត្រីក្នុ ងស្រះ ចាប់ព្រាបក្នុងវត្ត ធ្វើម្ហូបក្លែមស្រា
ក្លែមទឹកត្នោតជូហើយ បានឮដល់ប្រជាជនចំណុះជើងវត្ត ទើបពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំគ្នា ប្តឹង ទៅមន្ត្រីធម្មការខេត្តស្រុក ដើម្បី ចាត់ការតាមច្បាប់។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា៖ លោកនេន បរាជិករូបនេះ មានឈ្មោះ សឹកនោះមានព្រះនាមអាន ឯក ព្រះជន្ម១៣វស្សា គង់ នៅក្នុងវត្តតាំងត្រពាំងហៅវត្តត្រពាំងប្រសាទក្នុង។ ចំណែកឯ ភិក្ខុមួយអង្គទៀ តដែលជាមេខ្លោងនាំសាមណេរជាប់ចោទខាងលើនេះ ប្រព្រឹត្ត ខុសនោះមិនត្រូវបា នគេផ្សឹកទេដោយគ្រាន់តែធ្វើការអប់រំតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា៖ ការផ្សឹកលោកនេះខាងលើនេះ បានធ្វើអោយមានប្រត្តិកម្មពីលោកតាអាចារ្យរង និង ប្រជាពលរដ្ឋមួយចំនួន ផងដែរដោយពួកគាត់បានលើកឡើងថា ការសម្រេចរបស់ព្រះអនុគណផ្សឹកមួយអត់មួយ នេះវាមិនយុត្តិធម៌ទេ ហើយម្យ៉ាងទៀតមេខ្លោងនាំគេផឹកបែរជាមិនផ្សឹក ទៅ ផ្សឹកអ្នកដែលត្រូវគេបង្ខំអោយផឹកទៅវិញ៕