ខេត្តកំពង់ឆ្នាំង ៖ តុលាការខេត្តកំពង់ឆ្នាំង
បានសម្រេចឃុំខ្លូនមនុស្ស ៣នាក់ (មនុស្សចាស់ម្នាក់
និងកូនក្មេងពីរនាក់) ក្នុងចំណោមនោះ ៤នាក់នៅល្ងាចថ្ងៃទី៣១ ខែធ្នូ
ឆ្នាំ២០១៣
បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លូនពូកគេក្នុងពេលឆក់ត្រីកាលពី
ល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចខ្សាច់តាសូរ
ក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូកស្រុកកំពង់លែង ។
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា៖
ជនដែលត្រូវតុលាការសម្រេចឃុំខ្លូនទាំង៣នាក់នោះគឺ១ឈ្មោះ ណេត
រ៉ា អាយុ១៧ឆ្នាំ ២ឈ្មោះ ជន វណ្ណៈ អាយុ១៦ឆ្នាំ ៣ឈ្មោះ ហ៊ន ឡុក
អាយុ១៦ឆ្នាំ ពូកគេរស់នៅភូមិអន្លុងកញ្ចុះ ឃុំប្រ ឡាយមាស
ស្រុកកំពង់លែង វត្ថុតាងនៃបទល្មើសរូមមាន ទូកម៉ាស៊ីន២គ្រឿង
អាគុយ២គ្រឿង អាំងវ៉ាត់ទ័រ២គ្រឿង និងដងឆក់២គូរ ។
ដោយឡែកកុមារាឈ្មោះ រឿន និត អាយុ១២ឆ្នាំ
ដែលបានរួមសកម្មភាពក្នុងករណីឆក់ត្រីនេះដែរ
មិនត្រូវបានតុលាការឃុំខ្លួនទេគឺសមត្ថកិច្ចគ្រាន់តែសាកសួរធ្វើកំណត់ហេតុប៉ុណ្ណោះ
ព្រោះតែគេជាអនីតិជនមិនគ្រប់អាយុ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋឃុំផ្លូវទូកបានអោយដឹងថា៖
មុនពេលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្លូវទូកចុះចាប់ខ្លូន
មនុស្សទាំង៤នាក់ នោះ
គឺដោយសារមានម្ចាស់របាំងបានទូរស័ព្ទប្តឹងសមត្ថកិច្ច
ប៉ុន្តែម្ចាស់របាំងនោះក៏បានដាក់របាំងចាប់ត្រីខុសច្បាប់នេសាទដែរ
គឺ « មេចោរប្តឹងអោយគេចាប់កូនចោរ » តែមិនត្រូវបានសមត្ថកិច្ចនគរបាល
បង្ក្រាបមេចោរនោះឡើយ ដែលគេសង្ស័យថា
សមត្ថកិច្ចនគរបាលទទួលសំណែនពីម្ចាស់របាំងនោះ។
ករណីនេះប្រជាពលរដ្ឋសំណូមពរ
ដល់សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនិងសមត្ថកិច្ចពាក់ព
ន្ធ័ មេត្តាជួយស្រាវជ្រាវ
និងបង្ក្រាបបទល្មើសនេសាទដែលគេដឹងថានៅមានរបាំងសាច់អួនដាក់លប
ខុសច្បាប់រាប់សឹបកន្លែងទៀត នៅក្នុងស្រុកកំពង់លែង
ដែលមិនទាន់បង្ក្រាប និងមានអ្នកឃុបឃឹតយកលុយពីបទល្មើសទាំងនោះ។
គេសង្កេតឃើញថាបទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង
នៅតែកើតមាននៅឡើយទោះបីមានការបង្ក្រាបជាបន្តបន្ទាប់ពីសមត្ថកិច្ច
ជំនាញក៏ដោយ ករណីនេះបណ្តាល មកពីសមត្ថកិច្ចមួយចំនូនអសកម្ម
លាក់លៀមបទល្មើសទុកជាចំណូលលើកកំពស់ជីវភាពយ៉ាងមានមុខមានមាត់ដោយគេ
មិនញញើតនឹងប្រព្រឹត្តឡើយព្រោះតែបក្សពួកនិយមខ្សែស្រឡាយ
ជាមួយនឹងភាពកម្សោយ នៃការអនុវត្តច្បាប់ចំពោះអ្នកមានលុយ និងមានអំណាច
។
ប្រជាពលរដ្ឋបានលើកឡើងថា ក្រោមច្បាប់ប្រឆាំងអំពើពុករលួយបានចែងថា
អ្នកស៊ីសំណូក និងអ្នកសូកមានទោសដូចគ្នា
ក៏ប៉ុន្តែមនុស្សដែលប្រព្រឹត្តល្មើសមានការសហការ
និងបិទបាំងគ្នាដើម្បីទាញយកផលប្រយោជន៍ពីមូលដ្ឋានរបស់ពួកគេកាន់កាប់
នោះ ចេះតែរួចខ្លួនតែរហូត
ហើយបើមានអ្នកទៅទៅប៉ះពាល់ផលប្រយោជន៍ពួកគេ
គេចេញមុខប្តឹងឲ្យចាប់ខ្លួនដូចករណីខាងលើនេះ
ដើម្បីបិទបាំងការពិតថាក្នុងមូលដ្ឋាននោះស្អាតស្អំគ្មានទេបទល្មើស
នេសាទ។
ករណីខាងលើនេះប្រជាពលរដ្ឋបានសំណូមពរ និង
ស្នើសុំលោកអធិការនគរបាលស្រុក និងលោកស្នងការនគរបាលខេត្ត
ជាពិសេសលោកអភិបាលខេត្តមេត្តាជួយស្រាវជ្រាវ
និងមានវិធានការចំពោះជនប្រព្រឹត្តល្មើសខ្នាតធំ
ដែលលួចធ្វើសកម្មភាពយ៉ាងចំហជាបន្ទាន់ផង
ដើម្បីផ្តន្ទាទោសពួកគេតាមច្បាប់ ដែលចៀសវាងមានការរិះគន់
និងអស់ជំនឿចំពោះការដឹកនាំពីប្រជាពលរដ្ឋថា
ចាប់បានតែអ្នកតូចតាចគ្មានខ្សែទុយោនឹងគេជា
ឯលោកចោរទ្រង់ទ្រាយធំចេះតែមើលរំលង៕