ភ្នំពេញ៖ កាលពីម៉ោង ៨និង១៥នាទីយប់ ថ្ងៃទី១១ ខែមករា
ឆ្នាំ២០១៤ បុរសម្នាក់ ទាញម៉ូតូចេញពីផ្ទះ បំរុងជិះទៅលេងផ្ទះមិត្តភក្តិ
ត្រូវរថយន្តបុកប៉ើងដូចសី ស្លាប់នឹងនៅ កន្លែង តាមបណ្តោយផ្លូវលេខ៥៩
ក្នុងភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អធិការស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុំ វ៉ាន់នី ភេទប្រុស
អាយុ៤៩ឆ្នាំ រស់នៅភូមិខាងលើ។ ចំណែកឯម្ចាស់រថយន្តបង្ក រត់គេចខ្លួនបាត់
បន្សល់ទុកតែរថយន្ត ម៉ាក់តូយូតា ពណ៌មាស ពាក់ស្លាកលេខ ស្ទឹងត្រែង ២អា ០០៥១ ។
លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបណ្តើរម៉ូតូចេញពីផ្ទះ ដើម្បីជិះទៅក្រៅ
ស្រាប់តែអកុសល មិនទាន់ទាំងបានឡើងជិះផង ត្រូវរថយន្តបុកស្លាប់តែម្តង។
បច្ចុប្បន្ន រថយន្តបង្ក និងម៉ូតូជនរងគ្រោះ
ត្រូវនគរបាលយកទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់
ចំណែកឯសពបុរសដែលស្លាប់ត្រូវបានយកទៅ ធ្វើបុណ្យតាមប្រពៃណី៕