ក្រុមអ្នកតវ៉ាប្រមាណ ១០០នាក់ នៅថ្ងៃទី១៣ មករា
បាននាំគ្នាតវ៉ាមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ
(អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
ទាមទារឲ្យដោះលែងអ្នកជាប់ឃុំ ២៣នាក់ នៅគុកត្រពាំងផ្លុង
ខេត្តកំពង់ចាម។
 |
| ក្រុមអ្នកតវ៉ាលើកបដាទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្ស
និងកម្មករ ២៣នាក់ នៅខាងមុខការិយាល័យ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស
នារាជធានីភ្នំពេញ នៅថ្ងៃ១៣ មករា ឆ្នាំ២០១៤។ |
អ្នកតវ៉ាទាំងនោះមានតំណាងសហជីពនានា
រួមទាំងប្រជាពលរដ្ឋរងគ្រោះដោយសារការរឹបអូសយកដីធ្លីនៅបឹងកក់
និងបុរីកីឡា
បានស្រែកទាមទារនៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ
ហើយបានដាក់ញត្តិទាមទារឲ្យដោះលែងអ្នកជាប់ឃុំចំនួន ២៣នាក់
នៅគុកត្រពាំងផ្លុង។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី
(Surya Subedi) បានចេញមកទទួលញត្តិហើយបានប្រាប់ក្រុមអ្នកតវ៉ាថា
នឹងយកសំណើនេះទៅពិភាក្សាជាមួយភាគីពាក់ព័ន្ធ។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ...