ខ្មែរឡូតធ្លាប់ផ្សាយនូវ អត្ថបទខ្លះដែលទាក់ទងនឹង ម្ដាយដែលមានសម្រស់ស្រស់ស្អាត អាយុច្រើនតែមុខក្មេង ជូនប្រិយមិត្តបានទស្សនារួចមកហើយ ថ្ងៃនេះក៏មិនខុសគ្នាប៉ុន្មានដែរ ជាមួយនឹងអត្ថបទចាស់ៗ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យើងបានប្រទះឃើញ ស្ដ្រីម្នាក់ដែលបានអះអាងថា មានអាយុ ៤១ឆ្នាំ បានបង្ហោះរូបថតរបស់គេ ដ៏ស្រស់ស្អាតក្នុងបណ្ដាញសង្គម តៃវ៉ាន់ ដែលមើលទៅរូបសម្ផស្សរបស់នាង គឺក្មេងជាងអាយុរបស់នាង ដល់ទៅពាក់កណ្ដាលឯណោះ។
យោងតាមប្រភពព័ត៌មានមួយពី Asiantown បានឲ្យដឹងថា ស្ដ្រីរូបនេះមានកូនប្រុសម្នាក់ ដែលមានអាយុ ១៤ឆ្នាំ ហើយបានបង្ហោះរូបជាច្រើន របស់នាងជាមួយកូនប្រុស ដែលធ្វើឲ្យអ្នកលេងតាមអនឡាញ ជាច្រើនមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ពួកគេទាំងពីរ មើលទៅដូចជាបងប្អូន ជាជាងម៉ែ និងកូន ព្រោះនាងនៅមានស្រស់ស្រស់ស្អាត នៅឡើយ។
បើចង់ដឹងថា នាងមានសម្រស់ស្រស់ស្អាតប៉ុនណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
Source : khmerload