ក្រុងញូវយ៉ក៖
មនុស្សជាង៤០០០នាក់បានចូលរួមប្រារព្ធពិធីចម្លែកលើកទី១៣( The 13th Annual No Pants Subway Ride) ដោយអ្នកទាំង នោះមានពាក់អាវឬក្រវាត់ក មួកធម្មតាតែបែរជានាំគ្នាចំហល្វែងក្រោម មានន័យថា អ្នកដំណើរទាំងប្រុសទាំងស្រីនាំគ្នាពាក់អាវស្អាតបាត ប៉ុន្តែអាក្រាតល្វែងក្រោមដោយស្លៀកតែខោលីអូ ឬខោខ្លីកំប៉ិតប៉ុណ្ណោះ។ នេះបើតាមវេបសាយបរទេសផ្សាយកាលពីម្សិលមិញ។
តាមរូបភាព និងសកម្មភាព ពួកគេបានស្រាតល្វែងក្រោមពួកគេដើរ ប្រញាយគ្នាឡើងរថភ្លើងនៅក្នុងទីក្រុងជាង៦០នៅទូទាំងពិភពលោក( 60 cities in over 25 countries around the world. )ដូចជា ស៊ីដនី ប្រទេសអូស្ត្រាលី ប៉េកាំង ហុងកុង ប្រទេសចិន និងក្រុងញូវយ៉ក សហរដ្ឋអាមេរិកជាដើមកាលពីថ្ងៃអាទិត្យកន្លងមក។
ការធ្វើដំណើរឥតស្លៀកខោ ឬសំពត់នេះគឺដើម្បីឲ្យមនុស្សម្នាទាំងឡាយផ្ទុះសំណើចរីករាយតែប៉ុណ្ណោះ។ឯការប្រារព្ធពិធីអស់រយៈពេល១២ឆ្នាំមកហើយនោះ វាគ្រាន់តែកម្មវិធីបង្កឲ្យមានសំណើចរីករាយ។ ឆ្នាំនេះនៅទីក្រុងញូវយ៉កមានមនុស្ស៤ពាន់នាក់ចូលរួមដែលមានវ័យ ចាប់ពី៣ខែរហូតដល់៧១ឆ្នាំ៕