ខេត្តបាត់ដំបង៖ បុរសម្នាក់ បានយកកាំបិត
និងចាក់សម្លាប់ប្រពន្ធ ជាច្រើនកាំបិត ខណៈជន សង្ស័យ ជាប្តី
ខឹងប្រពន្ធមិនព្រមត្រូវគ្នាវិញ ដោយកន្លងមកប្តី បានចាកចោល ប្រពន្ធមួយរយៈហើយ
ក៏បាន ត្រឡប់មកវិញ ក៏មានការឈ្លោះគ្នា ឈានដល់ចាក់ សម្លាប់ប្រពន្ធខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី១០ ខែមករា
ឆ្នាំ២០១៤ នៅចំណុចក្បាលដំរី ក្នុងភូមិគ្រួសក្រហម ឃុំអូររំដួល
ស្រុកភ្នំព្រឹក
ខេត្តបាត់ដំបង។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់គេចខ្លួន បាត់។
ប្រភពព័ទ៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ តឿ រ៉ាត់
ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិ កើតហេតុខាងលើ ជនរងគ្រោះមានឈ្មោះ គួន ហុន
អាយុ៣៧ឆ្នាំ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយមាន របួសត្រង់ដោះ
ខាងស្តាំ២កាំបិត ស្មាស្តាំ ២កាំបិត ដើមដៃឆ្វេង២កាំបិត។
ប្រភពបានបន្តថា ពួកគេទាំង២នាក់ ធ្លាប់ឈ្លោះគ្នា បានបង្កហឹង្សា
ជាច្រើនលើកមកហើយ លុះចុងក្រោយនេះ ដោយសារតែ និយាយមិនត្រូវគ្នា
ក៏ឈានដល់សម្លាប់ ប្រពន្ធចោលតែម្តង៕