ខេត្ដក្រចេះ ៖ ប្រជាពលរដ្ឋមានរបរ ចិញ្ចឹមត្រីតាមជួរដងទន្លេមេគង្គខេត្ដ ក្រចេះបានសម្ដែងការព្រួយបារម្ភទៅនឹងជីវភាពខ្វះខាតក្នុងគ្រួសារនៅ ពេលខាងមុខ
ព្រោះតែត្រីដែលពួកគាត់ចិញ្ចឹម នាពេលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងងាប់ជាបន្ដបន្ទាប់ដោយពួក គាត់បាន
អះអាងថា ដោយសារទឹកទន្លេមេគង្គឆ្នាំ នេះល្អក់កករខុសពីឆ្នាំកន្លងទៅ ។
បុរសជា ជនជាតិវៀតណាមដែលមានរបរចិញ្ចឹមត្រីតាបែនៅសង្កាត់កោះទ្រុង បានលើកឡើងដោយអះអាងថា
កាលពី ពេលកន្លងមកត្រីរបស់គាត់មិនមាន ងាប់សូម្បីតែមួយក្បាលនៅគ្រប់រដូវកាល តែចម្លែកឆ្នាំនេះត្រីរបស់គាត់ខិតខំប្រឹងប្រែងចិញ្ចឹមប្រើប្រាស់ កម្លាំងពលកម្មនិងទុនថវិកាអស់ជាច្រើន
ស្រាប់តែងាប់ ជាបន្ដបន្ទាប់កើតជំងឺដំបៅបណ្ដាលឱ្យមុខ របរចិញ្ចឹមត្រីមួយនេះមានការខាតបង់ និងបាត់បង់ប្រភពចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ
។
ដោយឡែក ប្រជាពលរដ្ឋម្នាក់ទៀត បានលើកឡើងដោយបញ្ជាក់ពីមូលហេតុមួយចំនួនដោយសារកត្ដាប្រែប្រួល អាកាសធាតុមិនប្រក្រតីនិងបាតុភូតទឹកទន្លេមេគង្គល្អក់កករមានជាតិពុល អុកស៊ីសែនមិនគ្រប់គ្រាន់និងភាពមិនទាន់ស៊ាំ របស់ពូជត្រីទៅនឹងស្ថានភាពបម្រែបម្រួលរបស់ទឹកមានការផ្លាស់ប្ដូរ លឿនពេក ។
ពលរដ្ឋ បានបញ្ជាក់ថា ជាងកន្លះខែ មកនេះត្រីចិញ្ចឹមតាមទ្រុងនីមួយៗកំពុងតែបន្ដងាប់ស្ទើរតែទាំងស្រុង ហើយបើត្រីនោះមិនងាប់ក៏មានជំងឺដំបៅដូចរលាក ទឹកក្ដៅមិនត្រឹមតែប៉ុណ្ណោះសូម្បីតែមនុស្សមុជទឹកទន្លេក៏កើត រមាស់គ្រប់ៗគ្នាៗដែរ
។
លោកហេង រ័ត្នម៉ូនីដា ប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ដក្រចេះ បានប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៥មករា
នេះថា លោកបានទទួលបានព័ត៌មាន ពីបាតុភូតទឹកទន្លេល្អក់កករនេះមែនហើយខាងមន្ទីររបស់លោកបានយកទឹក នេះ
ដើម្បីទៅពិសោធន៍នៅភ្នំពេញ ។
លោកបាន បញ្ជាក់ថា ចំពោះបាតុភូត ទឹកល្អក់កករនេះបានកើតឡើងតាំងពី ដើមខែមករាឆ្នាំ២០១៤មកម្ល៉េះ
ប៉ុន្ដែ មូលហេតុដែលបណ្ដាលឱ្យទឹកល្អក់កករ នេះលោកនៅមិនទាន់ដឹងនៅឡើយទេ ។
ជាមួយនឹង បាតុភូតដែលបណ្ដាលឱ្យ ទឹកទន្លេល្អក់កករនេះដែរពលរដ្ឋក៏ដូចជាប្រជាសហគមន៍នៅរមណីយដ្ឋាន កាំពី មានរបរលក់នំចំណី
ម្ហូបអាហារ និងធ្វើ រោងខ្យូសស្បូវសម្រាប់ឱ្យភ្ញៀវអង្គុយ លេងនៅប្រប់មាត់ទឹកហូរនៅកណ្ដាល ទន្លេមេគង្គកាំពីនារដូវរំហើយនេះក៏បាននិយាយដែរថា ពួកគាត់មានការកត់
សម្គាល់ថា មកដល់ដើមឆ្នាំ២០១៤នេះ ទឹកទន្លេមេគង្គ គឺមានសភាពល្អក់កករ និងមានកម្រិតឡើងព្រៀបដូចជាទឹកទន្លេនៅរដូវវស្សាដែលពួកគាត់មិន ដែលជួបប្រទះ
។ ជារៀងរាល់ឆ្នាំក្នុងរដូវនេះ គឺ ទឹកទន្លេមានសភាពថ្លាស្ទើរមើលឃើញត្រីហែលនៅបាតទន្លេតែឆ្នាំនេះ ប្រែទៅ
ជាមានសភាពល្អក់កករនិងមានការជន់ឡើងទៅវិញ ។
ក្រុម ប្រជាពលរដ្ឋបានលើកឡើង ទៀតថា
ប្រសិនបើទឹកទន្លេនៅតែមាន សភាពល្អក់កករបែបនេះ វានឹងប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ក្នុងខេត្ដ អាចប្រឈមនឹងការបាត់បង់រមណីយដ្ឋានដ៏ស្រស់ស្អាតនិងប្រភេទសត្វ ផ្សោតទឹកសាបដ៏កម្រក្នុងខេត្ដក្រចេះនេះ
។ ពិសេស ទៀតនោះប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅឃុំសំបុកភូមិកាំពីដែល ប្រកបរបរ បម្រើសេវាម្ហូបអាហារនិងកែច្នៃវត្ថុអនុស្សាវរីយ៍ធ្វើអំពីឈើអាចជួប ប្រទះជីវ
ភាពខ្វះខាតដោយសារការបាត់បង់មុខ របរបើសិនជាទឹកទន្លមេគង្គខេត្ដក្រចេះ នៅតែមានសភាពល្អក់កករបែបនេះ
រហូតនោះ ៕