ភ្នំពេញ ៖ បុរសជនជាតិកាណាដាម្នាក់បានស្លាប់នៅក្នុងផ្ទះសំណាក់សិនធឺផ័ញ បន្ទប់លេខ៧០៧ ជាន់ទី៧
ដោយសារជំងឺគាំងបេះដូង ។ ករណីនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទី រសៀល
ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅក្នុងផ្ទះសំណាក់ខាងលើលេខ២២៨Eo ផ្លូវលេខ១៣០ ឋិតក្នុងសង្កាត់ផ្សារថ្មី៣
ខណ្ឌដូនពេញ ។
សមត្ថ
កិច្ចបានឲ្យដឹងថា បុរសជនជាតិកាណាដាដែលស្លាប់ដោយសារជំងឺគាំងបេះដូងខាងលើមាន ឈ្មោះ RONALDS GORDONDAVID អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ QJ678675 ចូលមកប្រទេសកម្ពុជាជាអ្នកទេសចរ ។
ប្រភព
ព័ត៌មានពីបុគ្គលិកផ្ទះសំណាក់ខាងលើបានឲ្យដឹងថា កាលពីថ្ងៃទី១២
ខែមករា ឆ្នាំ២០១៤ ជនរងគ្រោះខាងលើបានមកជួលផ្ទះសំណាក់ខាងលើស្នាក់នៅក្នុងបន្ទប់ លេខ៧០៧
ជាន់ទី៧ ។ ប្រភពបន្តថា ជារៀងរាល់ព្រឹកជនរងគ្រោះតែងតែចុះមកទិញអាហារហូបនៅខាងក្រោម ប៉ុន្តែនៅថ្ងៃកើតហេតុមិនឃើញជនរងគ្រោះចុះមកក្រោម
។ ប្រភពបន្តថា ដោយមានការសង្ស័យ ក្រែងមានបញ្ហាអ្វីមួយ បុគ្គលិកម្នាក់បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ប៉ុន្តែគ្មានការឆ្លើយតប
ក៏យកសោចាក់ទ្វារបន្ទប់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្បែរគ្រែ
។ ភ្លាមៗនោះក៏បាន រាយការណ៍ទៅនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ។
ក្រោយ
មកសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើកោសល្យវិច័យលើសាកសព ហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងប្រាកដមែន
។ បច្ចុប្បន្ន សាកសពត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី ៕