ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយបានឱ្យ ដឹងកាលពីថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០១៤ថា ស្ដ្រីអ្នក ទេសចរណ៍ជនជាតិ ដាណឺម៉ាកម្នាក់បានក្លាយជាចំណីឆ្ងាញ់ មាត់របស់ក្រុមល្មោភកាមក្នុងប្រទេស ឥណ្ឌា ចាប់រំលោភ ខណៈដែលនាងទេស ចរណ៍វង្វេងផ្លូវ ហើយសួរពួកគេឱ្យជួយ បង្ហាញទិសដៅនោះរួចមក ។ នេះជា ករណីថ្មី និងឧស្សាហ៍កើតឡើងជាញឹក ញាប់ចំពោះស្ដ្រីភេទ មិនថាតែស្ដ្រីនោះ នៅក្នុងស្រុក ឬមកពីក្រៅប្រទេសឡើយ។
កាសែតក្នុងស្រុក បានផ្សព្វផ្សាយថា ស្ដ្រីអាយុ៥១ឆ្នាំម្នាក់ នេះបានទទួលរង ការផ្ជង់ ដោយ កាំបិទ ចុងស្រួចគំរាម រកសម្លាប់ពីសំណា ក់ក្រុមបុរសដែល មានគ្នាជាង៦នាក់ ខណៈដែលនាងបាន វង្វេងផ្លូវ ត្រឡប់ ទៅសណ្ឋាគារ ដែលនាង ស្នាក់នៅជិត ទីក្រុងញូវដេលីនោះ ។
លោក Rajan Bhagat អ្នកនាំពាក្យ ប៉ូលិសបានប្រាប់ AFPថា “នាង(ស្ដ្រី រងគ្រោះ)បានវង្វេងផ្លូវ នៅ ពេលហេតុ ការណ៍នេះកើតឡើង ។ បច្ចុប្បន្ននេះ សមត្ថកិច្ចពាក់ព័ន្ធបានកំណត់មុខសញ្ញា សង្ស័យ ហើយកំពុងតែ ស៊ើបអង្កេតចាប់ ខ្លួនពួកគេ” ។ លោក Bhagat បានបន្ដ ថា ស្ដ្រីរងគ្រោះដែល សុំមិនផ្ដល់ឈ្មោះ បានប្រាប់មិត្ដភក្ដិរបស់នាង នៅពេល វិលត្រឡប់ទៅដល់សណ្ឋាគារដែលមាន តីតាំងស្ថិត នៅតំបន់ Paharganj ជិតទី ក្រុង Connaught Place នោះ ។
ប្រភពព័ត៌មាន Press Trust of India បានផ្សព្វផ្សាយថា នៅបន្ទាប់ពី ការទស្សនា នៅសារមន្ទីរ មួយ កន្លែងក្នុង ទីក្រុង ស្ដ្រីនេះបានរងវង្វេងផ្លូវ ហើយ បានទៅសួរនាំក្រុមបុរសទាំងនោះដែល នៅជិត ស្ថានីយ រថភ្លើងញូវដេលីនោះឱ្យ ជួយបង្ហាញទិសដៅ ប៉ុន្ដែបែរជាត្រូវក្រុម បុរសទាំងនោះនាំ នាងទៅកាន់ទីតាំង ដែលគ្រោងរួចជាស្រេច ហើយយកកាំ បិតផ្ជង់ ហើយចាប់រំលោភ ។
ប្រភពដដែលបន្ដថា ស្ដ្រីអ្នកទេស ចរណ៍ជនជាតិដាណឺម៉ាករូបនេះបានទៅ កាន់ប្រទេស ឥណ្ឌា រយៈ ពេលមួយសបា្ដហ៍ កន្លងមកហើយ ដោយធ្វើទស្សនកិច្ច ដំបូងគេទៅកាន់តំបន់Agra ដែលជាទី កំណើត របស់ Taj Mahal នៅមុនពេល ត្រឡប់មកដល់ ទីក្រុងញូវដេលីនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៤ ។
ករណីរំលោភ សេពសន្ថវៈលើកនេះ កើតឡើងក្រោយ ពេលមួយសបា្ដហ៍ បន្ទាប់ពីប៉ូលិស ស្រីឥណ្ឌាម្នាក់ ត្រូវអ្នក បើកបររថយន្ដតាក់ស៊ីដាក់ថ្នាំសណ្ដំរួច ចាប់រំលោភ ខណៈដែលនាងធ្វើដំណើរ ជាមួយកូនស្រីអាយុ២ឆ្នាំ របស់នៅក្នុង ទីក្រុងញូវដេលី ។
កាលពីខែមុននេះ ឥណ្ឌាបានប្រារឰ ខួបមួយឆ្នាំនៃមរណភាពនិស្សិតស្រី ម្នាក់ដែល ត្រូវក្រុម ល្មោភកាមចាប់ រំលោភរួចហើយលើកបោះទម្លាក់នាង ចេញពីរថយន្ដបណ្ដាលឱ្យរងរបួស និង បាត់ បង់ជីវិតនៅពេល មិនយូរប៉ុន្មានពី ការជួយសង្គ្រោះពីក្រុមគ្រូពេទ្យ ៕