សកម្មភាពប៉ាតុករប្រឆាំងរដ្ឋាភិបាលថៃធ្វើការបិទផ្លូវនៅក្នុងទីក្រុងបាងកក
បាតុករដែលប្រឆាំងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់
ចាប់ផ្តើមតវ៉ាបិទទីក្រុងបាងកក នៅព្រឹកថ្ងៃចន្ទនេះ
ដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលទម្លាក់ចោលការបោះឆ្នោតថ្នាក់ជាតិ
នៅថ្ងៃទី២ខែកុម្ភៈ នាំឲ្យកើតមានភាពជ្រួលច្របល់។
សារព័ត៌មាន Channel News Asia ចុះផ្សាយថា
ក្រុមប្រឆាំងចាប់ផ្តើមពង្រាយកម្លាំងរបស់ខ្លួនផ្លូវនានាចូលទីក្រុង
តាមការគ្រោងទុក ដើម្បីដាក់សម្ពាធឲ្យទម្លាក់ចោល ការបោះឆ្នោត
ហើយតម្រូវឲ្យលោកស្រី យីងឡាក់ ចុះចេញពីការិយាល័យរដ្ឋាភិបាល។
ក្រុមអ្នកតវ៉ាចោទ លោកស្រី យីងឡាក់
ជាកូនអុកមួយរបស់បងប្រុសលោកស្រី គឺលោក ថាក់ស៊ីន
អតីតនាយករដ្ឋមន្ត្រីដែលត្រូវរដ្ឋប្រហារយោធាទម្លាក់កាលពីឆ្នាំ២០០៦
។ ផ្លូវមួយចំនួនបាតុករចាប់ផ្តើមបិទតាំងពីយប់ថ្ងៃអាទិត្យ។
បាតុករក៏បានប្តេជ្ញា
រារាំងដល់ការបំពេញការងាររបស់មន្ត្រីរដ្ឋាភិបាលផងដែរគឺតាមរយៈ
ការផ្តាច់ចរន្តអគ្គិសនីតាមស្ថាប័នសំខាន់ៗរបស់រដ្ឋមួយចំនួនទៀត។
ករណីនេះ ក៏មានការ ព្រមានពីអាជ្ញាធរថា
នឹងអាចមានការបង្ហូរឈាមកើតឡើងផងដែរ។
ការតវ៉ានៅទីក្រុងបាងកកក្នុងរយៈពេលពីរខែកន្លងទៅដែលទាមទារ
ឲ្យលោកស្រី យីងឡាក់ ចុះចេញពីតំណែងនោះ
បានបណ្តាលឲ្យមនុស្ស៨នាក់រួមទាំងបាតុករ និង នគរបាលបានស្លាប់
និងរាប់រយនាក់រងរបួស។
ការបង្គិចរវាងបាតុករ និងសមត្ថកិច្ចកាលពីឆ្នាំ២០១០ បានបណ្តាលឲ្យមនុស្សប្រមាណ៩០នាក់ស្លាប់។
ជាការឆ្លើយតប និងសេចក្តីប្រកាសរបស់លោកស្រី យីងឡាក់
ដាក់ប្រទេសក្នុងសភាពប្រកាសអាសន្ន មានការដាក់ពង្រាយកម្លាំងនគរបាល
និងយោធាជាង ២០ ០០០នាក់ នៅទីក្រុងបាងកក
ហើយពួកគេនឹងធ្វើប្រតិការការពារសន្តិសុខ
ប្រសិនបើករណីចាំបាច់ដែលតម្រូវ៕