ថ្ងៃគ្រិស្តម៉ាសជិតមកដល់ហើយ វាជាពិធីបុណ្យនៃ ជនជាតិប៉ែកបញ្ចឹមប្រទេស។ គេតែងតែប្រារព្ធធ្វើក្នុងថ្ងៃ២៥ ខែធ្នូ។ ចុះប្រិយមិត្តមានឆ្ងល់ទេ ហេតុអ្វីបានដើមកំណើតរបស់ សាន់តាពាក់អាវក្រហមអញ្ចឹង ?
មួយរយៈពេលដ៏យូរ មកហើយព្រះបិតាបុណ្យណូអែល ត្រូវបានស្លៀកសម្លៀកបំពាក់ មានពណ៌ចំរុះផ្សេងៗគ្នាដូចជា ពណ៌បៃតង ពណ៌ស្វាយ ពណ៌ខៀវ, ត្នោត ឬ ពណ៌ក្រហម។ ដោយមានការលំអរខ្លះ ក្នុងនោះមានស្លៀកខោ ពណ៍ខៀវ អាវវែងពណ៌លឿង អាវធំពណ៌ក្រហម។ ប៉ុន្តែក្នុងករណីខ្លះគាត់ក៏បានពាក់ អាវមានរោមសត្វ ពណ៌ត្នោត ខ្មៅឬពណ៌សនោះផងដែរ។ ជាពិសេសនៅលើក្បាលរបស់គាត់ បានពាក់ម្កុដបញ្ញើក្អែក , រីក៏មួកជាដើមដើម្បី គ្របក្បាលរបស់គាត់។ ទស្សនៈផ្សេងទៀតបង្ហាញថា គាត់បានកាន់កែវស្រា និង ជក់ខ្សៀដីឥដ្ឋ។ អ្វីគ្រប់យ៉ាងត្រូវបានផ្លាស់ប្តូរ នៅក្នុងឆ្នាំ 1930 ។ ក្រុមហ៊ុនកូកាកូឡា បានសម្រេចចិត្ត ក្នុងការប្រើប្រាស់យករូបភាព របស់តាក្លូស(Santa) ក្នុងយុទ្ធនាការផ្សព្វផ្សាយ ពាណិជ្ជកម្ម នៅរដូវរងារ របស់ខ្លួននិងបានយកសិល្បករ ជនជាតិអាមេរិក ដែលហៅថា Haddon Sundblom ។ Sundblom បានជ្រើសរើស កូកាកូឡាCoCa Colaជាផ្លូវការ ដែលមានពណ៌ក្រហម ពណ៌ស និងបានរចនាឡើងជាមួយ អាវធំរលុង ដោយមានខ្សែក្រវ៉ាត់ ពណ៌ខ្មៅមួយយ៉ាងតឹងផងដែរ ។ នៅពេលដែលយុទ្ធនាការរបស់ Sundblom ត្រូវបានបញ្ចប់ រីឯរូបភាព Santaក្នុងសម្លៀកបំពាក់អាវក្រហម បានក្លាយជា ការពេញនិយមទូទាំង ពិភពលោករហូតដល់ សព្វថ្ងៃនេះ។
នេះគឺជាប្រវត្តិសាស្រ្តថាតើហេតុអ្វី បានជាសាន់តាពាក់អាវក្រហម? ប្រិយមិត្តនឹងឃើញប្រជាជនលើបណ្តាប្រទេសខ្លះៗ បានស្លៀកសម្លៀកបំពាក់ពណ៌ក្រហម ក្នុងឪកាសបុណ្យណូអែល ថ្ងៃស្អែកនេះ។