បុរសជនជាតិចិនវ័យ ២១ ឆ្នាំមួយរូបរស់នៅក្នុងខេត្ត Sichuan ប្រទេសចិន ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីពេលថ្មីៗនេះ ក្នុងករណីប្លន់ហាងមាសមួយក្នុងខេត្តខាងលើ។ សកម្មភាពចូលប្លន់ហាងលក់គ្រឿងអលង្ការរបស់លោកចោរវ័យក្មេងខាងលើនេះ ដូចជារឿងកំប្លែងអីចឹងព្រោះពេលចូលធ្វើសកម្មភាពល្បងចោររូបនេះភ្លេចដកស្រោមកាំបិតចេញ ជាមូលហេតុធ្វើឱ្យអ្នកក្នុងហាងនោះនាំគ្នាសើចផ្អើលហាង ព្រោះអ្នកទាំងនោះឃើញតែក្រដាសស្រោបកាំបិត ហើយគិតថាលោកធ្វើលេងសើច។
ឃើញគេសើចច្រើនពេក លោកចោរស្ទើរភ្លើងក៏រត់ចេញមកក្រៅ ដើម្បីបន្ធូរអារម្មណ៍បន្តិច បន្ទាប់មកក៏រត់ចូលទៅក្នុងហាងម្ដងទៀត ដោយលើកទីពីរនេះគឺដកកាំបិតរួចជាស្រេច។ បុរសវ័យ ២១ ឆ្នាំរូបនេះបានយកកាំបិតវាយទូលក់មាស ហើយក៏បានគ្រឿងអលង្ការមួយចំនួនរៀបនឹងរត់ចេញទៅក្រៅ ប៉ុន្តែសំណាងអាក្រក់ត្រូវបុគ្គលិកប្រុសក្នុងហាងនោះ ក្របួចបានមួយរំពេច។
ទស្សនាវីដេអូនៃសកម្មភាពលោកចោរវ័យក្មេងជាមួយទាំងអស់គ្នា។