ស្របពេលដែលជម្លោះ Apple នឹង Samsung នៅមិនទាន់បញ្ឈប់ ក្រុមហ៊ុនហាក់ ដូចជាចង់ដណ្ដើម
ពានរង្វាន់ប្រចាំឆ្នាំ ពីក្រុមហ៊ុន Apple នឹង Samsung។
នៅមុននេះ ក្រុមហ៊ុន Nokia បានឈ្នះក្ដី ក្រុមហ៊ុន HTC នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយបន្ដឈ្នះនៅចក្រភពអង់គ្លេស ដោយឡែកនៅពេលនេះ
មានព័ត៌មានចចាមអារ៉ាមផ្សេងមួយទៀតបាននិយាយថា នៅពេលនេះ ក្រុមហ៊ុន Nokia កំពុងតែសម្លឹងរកចំណុចខ្សោចរបស់ HTC ដើម្បីប្ដឹងនៅក្នុងប្រទេសបារាំង។ ក្រុមហ៊ុន Nokia អាចនឹងចោទប្ដឹង HTC ទៅលើការរំលោភច្បាប់ប៉ាតង់ ហើយនឹងចង់ហាមឃាត់ការលក់នៅក្នុងប្រទេសបារាំងតែម្ដង។
គួរបញ្ជាក់ផងដែរថា បើសិនជាក្រុមហ៊ុន Nokia ដាក់ពាក្យប្ដឹងក្រុមហ៊ុន HTC នៅបារាំងមែននោះ មានន័យថានៅក្នុងឆ្នាំ ២០១៣ ក្រុមហ៊ុនបានជាប់ជាក្រុមហ៊ុនដែលមានជម្លោះប៉ាតង់ច្រើន ជាងបំផុត នៅក្នុងពិភពបច្ចេកវិទ្យា៕