ការប្រយុទ្ធគ្នារវាងទាហាន ស៊ូដង់ខាងត្បូងដូចគ្នាបាន អូសបន្លាយនិងរីករាល ដាលដល់ទីក្រុង Bor ហើយការកើនឡើងនៃអ្នកស្លាប់និងភាពភ័យខ្លាចកាន់តែខ្លាំងនៅពេលដែលសង្គ្រាម ស៊ីវិលនេះកំពុងតែលុកលុយប្រទេសដែលទើបតែនឹងកើតបាន 2 ឆ្នាំមួយនេះ។
មន្ត្រីរបស់ទីក្រុង Bor បានបញ្ជាក់ថាការវាយប្រហារគ្នារវាងទាហាននិងទាហានដែលមានទីតាំង នៅក្បែរគ្នាហើយតាមប្រភពផ្សេងទៀតបានឲ្យដឹងថាជម្លោះនេះកើតឡើង កាន់តែអាក្រក់ឡើង ហើយរវាងជាតិសាសខ្លួនឯងផងបើទោះបីជាមានការបដិសេធ ពីរដ្ឋាភិបាលយ៉ាងណាក្តី។មនុស្សដែលបានស្លាប់នៅក្នុងប៉ះទង្គិចគ្នា បានកើនឡើងដល់ 500 នាក់ហើយ 800 នាក់ទៀតរងរបួស។
សហរដ្ឋអាមេរិកនិងប្រទេសអ៊ឺរ៉ុបមួយចំនួនបានប្រកាសភៀសខ្លួនក្រុម អ្នកធ្វើការតំណាងនៅក្នុង ប្រទេសនេះដើម្បីគេចខ្លួនហើយប្រកាសមិនឲ្យ មានការធ្វើដំណើរនៃជនជាតិខ្លួនទៅក្នុង ប្រទេសស៊ូដង់ខាងត្បូងឡើយ។
លោកប្រធានាធិបតីស៊ូដង់ខាងត្បូង Salva Kiir បាននិយាយថាការប៉ះទង្គិចគ្នារវាង ក្រុមទាហានគ្នាឯងនេះគឺដោយសារតែមានការប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់លោកអនុប្រធានា
ធិបតី Machar តែលោកអនុប្រធានាធិបតីរូបនេះបានបដិសេធថាមិនបានជាប់ពាក់ព័ន្ធឬពី គម្រោងធ្វើរដ្ឋប្រហារណាមួយឡើយ៕
អត្ថបទ៖ khmertalking