អតីតកីឡាករបាល់បោះដ៏ល្បីល្បាញ របស់អាមេរិកលោក នឹងហោះទៅកាន់កូរ៉េខាង ជើងសារជាថ្មី
សម្រាប់រយៈពេល 5 ថ្ងៃនៃដំណើរទស្សនៈកិច្ចជាលើកទី 3 ដែលវាក៏នឹងមានការហ្វឹកហាត់ជាមួយនឹងក្រុមកីឡាករជម្រើសជាតិកូរ៉េលើ ប្រភេទកីឡាករបាល់បោះនេះដែរ។
លោក Rodman ធ្លាប់បានពណ៍នាម្តងរួចមកហើយថាការធ្វើទស្សនៈកិច្ចរបស់លោករាល់លើក គឺក្នុងនាមជាទូតខាងកីឡាប៉ុណ្ណោះហើយលោកមិនមែនមកទស្សនកិច្ចដែល តំណាងឲ្យប្រទេសអាមេរិកនោះដែរ។លោកក៏ធ្លាប់បាននិយាយផងដែរថា មេដឹកនាំកូរ៉េខាងជើងនិងលោកជាមិត្តភ័ក្តយ៉ាងជិតស្និទ្ធិនឹងគ្នាផង ។
ការធ្វើទស្សនកិច្ចនេះបានធ្វើឡើងនៅក្រោយរយពេលតែមួយ សប្តាហ៍នៃការកាត់ទោសប្រហារជីវិតឪពុកមារបស់មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនដែលត្រូវបានគេចោទថាបានរៀបចំគម្រោងធ្វើរដ្ឋប្រហារ មេដឹកនាំរូបនេះ។អ្នកវិភាគបានបង្ហាញថាការដាក់ទោសប្រហារជីវិតរបស់ ឪពុកមាខ្លួនរបស់មេដឹកនាំរូបនេះចាប់តាំងតែពីលោកគឺមជុងអ៊ីល ស្លាប់បានពីរឆ្នាំហើយនោះបានធ្វើឲ្យមានការអង្រួនយ៉ាងខ្លាំងនៃ ស្ថានភាពនយោបាយក្នុងស្រុក៕