ចិន៖ ប្រភពព័ត៌មានកម្សាន្តរបស់ចិនមួយ ដែលចុះផ្សាយកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៣នេះបានឲ្យដឹងថា កំពូលតារាសម្តែងសិចស៊ីនាង Gan Lo Lo និង លោក Deng Jianguo បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅ ទីក្រុងស៊ាងហៃ ។ លោក Deng Jianguo ដែលមានវ័យ ៥៤ ឆ្នាំដែលជាអ្នកដឹកនាំ បានបង្ហាញឈុត និងដោះអាវនាង Gan Lo Lo នៅក្នុងចំណោមមហាជន ជាមួយនឹងឈុតដ៏ស្តើង សឹងតែននោលគោកផ្នែកល្វែងខាងលើ។
អ្នកដឹកនាំ វ័យចំណាស់រូបនេះបាននិយាយថា ទំនាក់ទំនងរវាងគាត់និង កំពូលតារាសិចស៊ីរូបនេះ មានភាពជិតស្និទ្ធ និងល្អគ្រប់គ្រាន់។
ដោយឡែក Gan Lo Lo បានបន្ថែមទៀតថា សម្រាប់ព្រឹត្តិការណ៍នេះដែរ គឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយបរិស្ថាន ។ ឪពុកម្តាយរបស់ខ្ញុំដាក់ឈ្មោះថា Gan Lo Lo អាចឲ្យខ្ញុំយល់ពីបិរិស្ថាន ដ៏បរិសុទ្ធ ស្អាត ទោះក្នុងករណីណាក៏ដោយ។