លោក Radu Beligan អាយុ៩៥ឆ្នាំ តារាភាពយន្តនៃប្រទេសរូម៉ានី ត្រូវបានប្រកាសថាជាតារាភាពយន្តដ៏សកម្មនិងមានវ័យចំណាត់បំផុតនៅលើពិភពលោក ដោយគណៈកម្មាធិការកំណត់ត្រាប្លែកៗពិភពលោក(Guinness world record) ។
លោកRadu Beligan បានរៀបចំពិធីអបអរការទទួលបានឋាន:នេះដែលត្រូវបានប្រកាសដោយអង្គការកំណត់ត្រាប្លែកៗពិភពលោកនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពី លោក បានទទួលលិខិតសរសើរនិងរង្វាន់ពីអង្គការកំណត់ត្រាឯតទគ្គកម្មពិភពលោកនេះ។
លោកបានចាប់ផ្តើមដើរតួភាពយន្តដំបូងបំផុតក្នុងរឿង Crime and Punishment ក្នុងឆ្នាំ១៩៣៧ ហើយក្រោយមក ដោយមានការចូលចិត្តនិងគាំទ្រច្រើននោះ គាត់បានដើរតួក្នុងរឿងល្ខោននិងភាពយន្តសរុបជាង១១០ ព្រមទាំងសម្តែងតាមកម្មវិធីទូរទស្សន៍និងវិទ្យុជាច្រើនលើកទៀត៕

ប្រភព CEN