ប្រិយមិត្តប្រាកដជាធ្លាប់ឮឈ្មោះ Optimus G Pro ដែលជាទូរស័ព្ទទំនើបចម្បង (flagship smartphone) របស់ក្រុមហ៊ុន LG សម្រាប់ឆ្នាំ២០១៣ ។ បន្ទាប់ពី Optimus G Pro ត្រូវបានដាក់លក់នៅលើទីផ្សារអស់រយៈពេលជិតមួយឆ្នាំមក ពេលនេះក្រុមហ៊ុន LG បានបញ្ចេញនូវទូរស័ព្ទទំនើបមួយម៉ូដែលទៀតគឺ LG GX ដែលជាម៉ូដែលថ្មីរបស់ Optimus G Pro ។
ចំពោះលក្ខណសម្បត្តិបច្ចេកទេសរបស់ LG GX មានដូចខាងក្រោម៖
- អេក្រង់ទំហំ 5.5-inch
- បច្ចេកវិទ្យាអេក្រង់ IPS Plus LCD
- កម្រិតភាពច្បាស់ 1080p Full HD (401 ppi )
- CPU Quad-core (Snapdragon 600)
- GPU Adreno 320
- RAM 2 GB
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 32 GB (អាចបន្ថែម microSD card 64 GB)
- មានបំពាក់ដោយ បច្ចេកវិទ្យា NFC, Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, Wi-Fi hotspot, Bluetooth 4.0, GPS, FM radio,.
- កាមេរ៉ាមុខទំហំ 2.1 MP និង កាមេរ៉ាក្រោយទំហំ 13 MP
- ដំណើរការដោយ Android 4.3 Jelly Bean
- ថាមពលថ្ម 3,140mAh
សូមបញ្ជាក់ថាបច្ចុប្បន្នទូរស័ព្ទទំនើបមួយនេះមានលក់នៅលើទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយលក់ក្នុងតម្លៃប្រហែល $760 ដោយឡែកសម្រាប់ព័ត៌មានទាក់ទងនឹងការបញ្ចេញទៅទីផ្សារផ្សេងៗទៀតមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ ។ គេជឿថាក្រុមហ៊ុន LG នឹងពង្រីកទីផ្សារទូរស័ព្ទទំនើបមួយម៉ូដែលនេះនៅដើមឆ្នាំក្រោយ ដូច្នេះសូមប្រិយមិត្ដរង់ចាំតាមដានជាមួយពពក ៕
ប្រភព : ពពក