សូមអ្នកកុំ ច្រឡំថា SPF កាន់តែខ្ពស់ នោះលទ្ធភាពប្រឆាំង ពន្លឺកាន់តែកើន ។ SPF ជាតួលេខការពារស្បែកក្រោមឥទ្ធិពល របស់ពន្លឺព្រះអាទិត្យ (អក្សរកាត់របស់ពាក្យ Sun Protection Factor) ប្រើដើម្បីវាយតម្លៃលទ្ធភាពការពារស្បែករបស់បណ្តាផលិតផលប្រឆាំង កម្តៅថ្ងៃ, បណ្តាតួលេខដូចជាៈ ១៥, ៣០, ៤៥,... ឲ្យដឹងកម្រិតប្រឆាំងកម្តៅថ្ងៃ របស់ផលិតផលនឹងកើនឡើងប៉ុន្មានដង ប្រៀបនឹងសមត្ថភាពទប់ទល់ធម្មជាតិរបស់ស្បែកអ្នក ។
ឧទាហរណ៍ ប្រសិនអ្នកប្រាស្រ័យផ្ទាល់ជាមួយពន្លឺព្រះអាទិត្យ ក្នុងរង្វង់ ១៥ នាទី មុនពេលស្បែកអ្នករលាកផ្សារ, ដូច្នេះ កម្រែមការពារកម្តៅថ្ងៃ មានតួលេខ SPF ១៥, ស្បែករបស់អ្នកនឹងត្រូវបានការពារក្នុងរយៈពេល ២២៥ នាទី, ដូចគ្នាដែរ ប្រសិនក្រែមការពារកម្តៅថ្ងៃ មានតួលេខ SPF ៣០ អ្នកអាចស្ងប់ចិត្តហាលថ្ងៃ ក្នុងរយៈពេល ៤៥០ នាទី ។
. ចូរជ្រើរើសឈ្លាសវៃពេលប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃប៉ុន្តែ, លើសភាពជាក់ស្តែងនោះ បរិមាណពន្លឺព្រះអាទិត្យប៉ះពាល់នឹងបរិស្ថានជុំវិញ ទើបជាកក្តាសំខាន់កំណត់ដល់តម្លៃរបស់តួលេខ SPF គឺពុំគ្រាន់តែជាពេលវេលាស្បែករបស់អ្នក ប្រាស្រ័យជាមួយពន្លឺថ្ងៃ១មុខនោះឡើយ ។ ដូច្នេះ នឹងជាកំហុសឆ្គងពេលចាត់ទុកថា គ្រាន់តែយកពេលវេលស្បែកមនុស្សម្នាក់ ទ្រាំទ្រធម្មតា ក្រោមកម្តៅថ្ងៃ គុណជាមួយតួលេខ SPF នោះអាចគិតបានប្រសិទ្ធិភាពរបស់ក្រែមការពារកម្តៅថ្ងៃ អូសបន្លាយក្នុងរយៈពេលប៉ុន្មាន ។
តាមការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រ នោះក្រែមការពារកម្តៅថ្ងៃ មានតួលេខ SPF ១៥ មានលទ្ធភាពកម្ចាត់ចោល ៩៤% កាំរស្មី UVB ក្នុងពន្លឺព្រះអាទិត្យ, SPF ៣០ កម្ចាត់ចោល ៩៧% និង SPF ៤៥ កម្ចាត់បាន ៩៨% ។
អ្នកកុំច្រឡំថា SPF កាន់តែខ្ពស់ នោះលទ្ធភាពការពារកម្តៅថ្ងៃកាន់តែកើន ។ ចូរចង់ចាំគោលការណ៍ខាងក្រោម៖
SPF ១៥ សម្រាប់អ្នកមិនធ្វើសកម្មភាពកណ្តាលវាលជាប្រចាំ ឬ អ្នកចង់មានស្បែកពណ៌ត្នោត ។
SPF ៣០ សម្រាប់គ្រប់ប្រភេទស្បែក ពេលនៅក្រោមកម្តៅថ្ងៃជាប្រចាំ ។
SPF ៤៥ សម្រាប់អ្នកមានស្បែករំញោច ឬ សកម្មភាពធ្ងន់កណ្តាលវាល ក្នុងរយៈពេលច្រើនម៉ោង ៕