តារាភាពយន្តជានិមិត្តរូបនៃភាពយន្តជំនាន់ថ្មីរបស់ចិន នាង ចាង ស៊ីយី បានឈ្នះក្តីលើបណ្តឹងបរិហារកេរចំពោះគេហទំព័រមួយមានឈ្មោះថា ប៊ុកសុង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
វិបសាយនេះ បានសុំទោសចំពោះសេចក្តីរាយការណ៍រឿងអាស្រូវផ្លូវភេទ ដែលមិនពិត ដែលថា នាងត្រូវបានលក់ខ្លួនឲ្យក្រុមមន្ត្រីជាន់ខ្ពស់ចិនដើម្បី រួមភេទជាមួយនាង តែនាង ចាង ស៊ីយី ដែលជាតារាបង្ហាញម៉ូតផងដែរនេះ បានប្តឹងគេហទំព័រនេះ ពីបទធ្វើខូចកិត្តិសយនិងអាជីពសិល្បៈរបស់នាង។
គេហទំព័រ ប៊ុកសុង បានចុះផ្សាយក្នុងអត្ថបទមួយថា នាងចាងរកលុយបានជាង១០០លានដុល្លារអាមេរិក តាមរយៈការរួមភេទជាមួយក្រុម មន្ត្រីជាន់ខ្ពស់ចិន ។ នាង Zhang Ziyi បានសម្តែងការជឿជាក់ថា ការសុំទោសជាសាធារណៈនិងការកែតម្រូវការចុះផ្សាយរបស់វិបសាយនេះបាន បង្ហាញថា ការចោទប្រកាន់ទាំងនេះ គឺមិនពិតនោះទេ។
សូមបញ្ជាក់ថា នាង ចាង ស៊ីយី បានចាប់ផ្តើមល្បីល្បាញ និងបានក្លាយជានិមិត្តរូបនៃភាពយន្តជំនាន់ថ្មីចាប់តាំងពី នាងបានដើរតួក្នុងរឿង Crouching Tiger និង រឿង Hidden Dragon ៕
- See more at: neava