រាជធានីភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ តែពេលសមត្ថកិច្ចសួរនាំថារឿងស្នេហា នាងងក់ក្បាល បានយកឡាមអារ.កដៃខ្លួនឯង ឈាមហូរកក្លាក់ នៅចំណុចមុខផ្ទះលេខ៣១០ ផ្លូវ១៤២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃទី២៣ ធ្នូ ២០១៣ ។
នារីមានវិបត្តិខាងលើ មិនទាន់ត្រូវបានគេស្គាល់ឈ្មោះនៅឡើយ ហើយភា្លមៗត្រូវបានសមត្ថកិច្ចហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕


ប្រភព កោះសន្តិភាព