អ្នកដំណើរយ៉ាងតិច១៤នាក់បានត្រូវស្លាប់ កាលពីព្រឹកថ្ងៃទី២២ ធ្នូ ពេលរថយន្តបឺសមួយគ្រឿងបានធ្លាក់ទៅក្នុងជង្ហុកមួយនៅទីក្រុង Sao Lourenco da Serra ប្រទេសប្រេសុីល ។យោងតាមប៉ូលិសចរាចរណ៍ថា រថយន្តនោះដឹកអ្នកដំណើរ៥៤នាក់ចេញពីទីក្រុង Curitiba រដ្ឋប៉ារ៉ាម៉ា ភាគខាងត្បូងប្រទេសទៅកាន់ទីក្រុងរីយ៉ូដឺហ្សាណេរ៉ូ រូចក៏ធ្លាក់ពីផ្លូវចូលក្នុងជង្ហុកត្រង់កន្លែងមួយចម្ងាយ៥០គីឡូម៉ែត្រ ពីទីក្រុងសាវប៉ូឡូ ជាទីក្រុងធំបំផុតរបស់ប្រេសុីល និងនៅអាមេរិកខាងត្បូង ។
រហូតមកទល់ពេលនេះ មូលហេតុនៃគ្រោះថ្នាក់នោះ នៅពុំទាន់ដឹងនៅឡើយ ក៏ប៉ុន្តែអាជ្ញាធរសង្ស័យថា អ្នកបើកងងុយដេក ។ ក្រៅពីអ្នកស្លាប់ មនុស្ស១២នាក់ទៀតត្រូវរបួស ក្នុងនោះមានកូនង៉ែតម្នាក់ ៕