និយាយដល់ពាក្យស្នេហាមួយ រាត្រី nob70 ទាំងអស់គ្នាប្រហែលជាគិតថា ពាក្យនេះសំដៅលើទំនាក់ទំនងផ្លូវភេទជាមួយនារីរកស៊ីផ្លូវភេទហើយ មើលទៅ។ អត្ថបទស្នេហាមួយរាត្រីលើគេហទំព័រ nob70 ថ្ងៃនេះ គឺសំដៅលើទំនាក់ទំនងយុវវ័យស្គាល់គ្នាត្រឹមតែមួយរាត្រីហើយបាន អីអីនឹងគ្នា។
តាមការសាកសួរផ្ទាល់ពីយុវវ័យខ្មែរយើង សន្ទុះនៃការដើរលេងយប់រវាងយុវតី និងយុវជនយើង គឺមិនចាញ់គ្នាប៉ុន្មាននោះទេ។ តាមហាងផឹកស៊ី និង
តាម Club នានាសុទ្ធតែជាកន្លែងដែលយុវវ័យអាចបង្កាត់ភ្លើងស្នេហាផ្លេកបន្ទោរត្រឹមតែមួយរាត្រីបានយ៉ាងងាយ។
យុវជន រ័ត្ន សាម៉េន សព្វថ្ងៃស្នាក់នៅម្ដុំផ្សារស្ទឹងមានជ័យ បានប្រាប់ nob70 ដោយមិនលាក់លៀមថា ប្អូនធ្លាប់ស្គាល់នារីម្នាក់នៅក្នុង Club កាលពីប៉ុន្មានខែមុននេះ។ ពេលនោះញ៉ាំអីជាមួយគ្នាមិនបាន ២ ម៉ោងផង ស្រាប់តែប្អូន និងនារីនោះយល់ព្រមបង្កើតទំនាក់ទំនងស្នេហាឈានទៅរកចំណុចស្នេហ៍ ស៊ីជម្រៅ។ “ដោយសារតែយប់ជ្រៅពេក ណាមួយខ្ញុំ និងគេហាក់ដូចជាមានអារម្មណ៍ស្រលាញ់គ្នាផងនោះ ពួកយើងក៏ព្រមព្រៀងគ្នានឹងចំណងស្នេហ៍”។ យុវជនវ័យ ២២ ឆ្នាំរូបនេះបន្ថែមថា ទោះបីជាបានអីអីនឹងគ្នាពិតមែន ប៉ុន្តែបន្ទាប់ពីពេលនោះមក ប្អូនមិនបានទាក់ទងនារីនោះបន្តទៅទៀតទេ។
>> អានអត្ថបទ ក្រោយសិចចេះតែបុកពោះ>> ស្រដៀងគ្នាទៅនឹងបទពិសោធន៍របស់យុវជនខាងលើ យុវជន ម៉េងលី និស្សិតផ្នែកព័ត៌មានវិទ្យា ឆ្នាំទី ៣ នៅសាកលវិទ្យាល័យឯកជនមួយបានលើកឡើងថា ប្អូនក៏ធ្លាប់ស្គាល់នារីតែមួយយប់ហើយបានគេងជាមួយគ្នាដែរ កាលនោះនៅក្លឹបមួយម្ដុំគិរីរម្យ។
ម៉េងលី បន្តថា សម័យនេះគ្មានអ្នកណាបង្ខំអ្នកណាទេ លុះត្រាតែគេត្រូវរ៉ូវគ្នាទើបគេព្រមទៅជាមួយ។ ប្អូនថា យ៉ាងណាមុននឹងគេព្រម ទាល់តែយើងចេះតិចនិកសំខាន់ៗមួយចំនួនផងដែរ។ “មនុស្សពីរនាក់អាចកើតមានអារម្មណ៍ផ្លូវភេទបាន លុះត្រាតែអារម្មណ៍ស្នេហាកើតមានជាមុនសិនទើបវាអាចទៅរួច”។
ចំណែកឯ យុវជន មាស ដារ៉ា និស្សិតនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបញ្ចេញមតិថា “ដើរលេងចូលក្លឹបសប្បាយអីក៏សប្បាយទៅ ប៉ុន្តែសូមអ្នកទាំងនោះគិតពីខ្លួនឯងផង ជាពិសេសប្រយ័ត្នឆ្លងជំងឺអេដស៍ខូចអនាគត”។
“ទោះជាយ៉ាងណាក៏ដោយ ខ្ញុំគិតថារឿងរ៉ាវដែលពួកគេធ្វើត្រឹមតែមួយយប់នោះ មិនមែនជារឿងអីដែលខុសឆ្គងធ្ងន់ធ្ងរនោះទេ ព្រោះពួកគេពេញវ័យហើយ”។ ដារ៉ា បន្ថែម។
បើតាមការសាកសួរយុវវ័យខ្មែរមួយចំនួន ស្នេហាត្រឹមមួយរាត្រីនេះកើតឡើងតែនៅតាមខ្លឹមកម្សាន្តពេលរាត្រី ប៉ុណ្ណោះ។ យុវវ័យមួយចំនួនធំបានសម្ដែងមតិថា នោះជារឿងខុសឆ្គង ហើយបានសង្កត់ធ្ងន់ថា នារីដែលព្រមជ្រុលជ្រួសត្រឹមស្គាល់គ្នាក្នុងក្លឹបនោះ អាចជានារីរកស៊ីផ្លូវភេទ ឬអាជីពស្រដៀងនេះ មិនមែនយុវតីអ្នករៀនសូត្រ ឬធ្វើការនោះទេ៕
ប្រភព nob70