នៅចុងសម័យថ្មរំលីង និងដើមសម័យលោហធាតុ (២៥០០-៥០០ ឆ្នាំមុនគ.ស) គឺជាសម័យកាលមួយដែលបុព្វការីជនខ្មែររស់នៅជាកុលសម្ព័ន្ធកសិករ នៅឡើយ។ នោះជាយុគសម័យដែលមានការពេញនិយមការសាក់លើខ្លួនប្រាណរួចទៅហើយ ។ (km.wikipedia.org)
ជាមួយគ្នានេះដែរ ពួកគេក៏ចេះស្លលោហធាតុសម្រាប់ធ្វើឧបករណ៍ ប្រើប្រាស់ក្នុងសង្គម និងបានទទួលនូវការលូតលាស់ខាងវប្បធម៌គ្រប់វិស័យទៅហើយ ។ ប៉ុន្តែគេត្រូវរង់ចាំដល់ស.វទី ៣-២មុនគ.ស ទើបមានការកត់ត្រាដោយជនជាតិចិនអំពីការសាក់ ការស៊ីម្លូស្លា ការប្រើធ្នូរបស់បុព្វការីជនខ្មែរដែលនាជំនាន់នោះនៅស្លៀកប៉ឹង និងលែងខ្លួននៅឡើយ។ (km.wikipedia.org)
ប៉ុន្តែការដំណាលតគ្នារបស់ចាស់បុរាណខ្មែរប្រមាណជា៣ជំនាន់មុន នេះ ច្រើនភ្ជាប់ការសាក់ទៅហ្នឹងមន្តអាគមការពារខ្លួនផ្សេងៗ។ អបិយជំនឿទាំងនោះទើបើសាបរលាបទៅភាគច្រើនយ៉ាងណាក្ដី ប៉ុន្តែការសាក់លើដងខ្លួនបែរជានៅតែពេញនិយមក្នុងចំណោមក្មេង ស្រករក្រោយព្រោះនេះជាសិល្បៈលំអកាយមួយ៕
>>>>យុវជនខ្មែរបង្ហើបបទពិសោធន៍ស្នេហាមួយរាត្រី ចុចត្រង់នេះដើម្បីអាន យុវជនខ្មែរបង្ហើបបទពិសោធន៍ស្នេហាមួយរាត្រី
ប្រភព
nob 70