យុវជនយើងមួយភាគធំមានទំនាក់ទំនងផ្លូវ ភេទជាមួយនារីនៅខាងក្រៅជាបន្ដបន្ទាប់ បើទោះជាមិនទាន់មានប្រពន្ធ ឬសង្សារក៏ដោយ។ ទីកន្លែងដែលយុវជនអាចរកទំនាក់ទំនងផ្លូវភេទបាននៅខាងក្រៅនោះ មានដូចជា ហាងផឹកស៊ី ហាងម៉ាស្សា ក្លឹបរាំកម្សាន្ត និងខារ៉ាអូខេ។
“មិនដឹងយ៉ាងម៉េចទេបង ទោះបីជាប្រើសោមអនាម័យក៏ដោយ តែពេលត្រលប់មកផ្ទះវិញ នៅតែទទួលអារម្មណ៍ថា នៅមិនសុខសោះ” នេះជាការលើកឡើងរបស់យុវជន ពិទូ និស្សិតឆ្នាំទី ៣ នៅសាកវិទ្យាល័យបញ្ញាសាស្រ្ដ តែសុំមិនបញ្ចេញជំនាញដែលប្អូនរៀន។
ពិទូ បន្តថា មនុស្សប្រុសភាគច្រើនឲ្យតែស្រវឹង គឺចាប់ផ្ដើមមានអារម្មណ៍ផ្លូវភេទ ហើយភាគច្រើនពួកគេតែងទាក់ទង នារីដែលរកស៊ីភ្លូវភេទផ្ទាល់និងមិនផ្ទាល់។
លោក មករា បុគ្គលិកធនាគារឯកជនមួយនៅម្ដុំទួលគោក បាននិយាយថា មុនពេលរួមភេទដូចជាមិនសូវគិតច្រើន ដូចក្រោយពេលរួមភេទទេ។
មករា បន្ថែមថា បន្ទាប់ពីរួមភេទជាមួយនារីដែលលោកទាក់ទងបានពីកន្លែងផឹកស៊ី ឬក៏តាមក្លឹប លោកនៅតែមានអារម្មណ៍រាងញញើតតិចតួចដែរ ព្រោះថា មិនដឹងជាពួកគាត់ធ្លាប់រួមភេទជាមួយអ្នកផ្សេងទៀត ប៉ុន្មានអ្នកទេ។ “គិតដល់ចំណុចនេះភ្លាមបុកពោះភ្លាម តែពេលស្រវឹងដូចជាមិននឹកឃើញដល់ចំណុចនេះសោះ”។
រីឯយុវជន ឆវ៉ាន់ វិញបាននិយាយថា លោកធ្លាប់យកនារីធ្វើការតាមហាងផឹកស៊ី នារី Karaoke ទៅគេងនៅខាងក្រៅច្រើនគួរសមដែរ ប៉ុន្តែពេលមួយឆាវនោះលោកមិនបានគិតអីបានច្រើននោះទេ។ យុវជនវ័យ ២៣ ឆ្នាំរូបនេះបន្តថា ការពិតទៅនារីសម័យថ្មីនេះគេចេះការពារខ្លួនគេណាស់ ចំពោះរឿងជំងឺឆ្លង ព្រោះថាពួកគេក៏ចេះស្រលាញ់ជីវិតរបស់ពួកគេដែរ។
“ទោះជាយ៉ាងណាក៏ដោយ គ្រប់ពេលរួមភេទខ្ញុំនៅតែប្រើស្រោមអនាម័យជានិច្ច ហើយមួយទៀតខ្ញុំក៏មិនសូវហ៊ានប៊ឹតមាត់នារីដែលទើបតែស្គាល់គ្នា នោះទេ ព្រោះខ្ញុំខ្លាចឆ្លងថ្លើម ឬក៏អីផ្សេងៗទៀត ”។ ឆវ៉ាន់ បញ្ជាក់។
យ៉ាងណាក៏ដោយ យោងតាមការសាកសួរពីនារីតាមហាងផឹកស៊ី និងនារី Karaoke បានទទួលចម្លើយប្រហាក់ប្រហែលគ្នាថា គ្រប់ពេលរួមភេទពួកនាងតែងតែប្រើស្រោមអនាម័យជានិច្ចជាមួយដៃគូ ព្រោះថាជំងឺអេដស៍ មិនអាចមើលពីសម្បកក្រៅបាននោះទេ៕
ប្រភព nob70