កាលពីពេលថ្មីៗនេះ បុរសតិចសាសន៍ ម្នាក់បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីប្រទះឃើញសត្វពស់ នៅក្នុងបន្ទប់ទឹក របស់ហាងកាហ្វេមួយកន្លែង ដែលមានម៉ាកដ៏ល្បីឈ្មោះនោះ ប្រចាំសហរដ្ឋអាមេរិក។
តាមប្រភពព័ត៌មានរបស់អាមេរិក បានឲ្យដឹងថា បុរសចំណាស់នេះ ដែលមានឈ្មោះថា Bruce Ahlswede រួមនឹងភរិយា បានបញ្ឈប់ដំណើររបស់ខ្លួន នៅត្រង់ហាងកាហ្វេដ៏ល្បីគឺ Starbucks នៃទីក្រុង San Antonio សហរដ្ឋអាមេរិក ដើម្បីឈប់ទទួលទានកាហ្វេនោះ ក្រោយពីបញ្ចប់កិច្ចប្រជុំរួច។ តែអ្វីដែលមិននឹកស្មានដល់នោះ គឺនៅពេលដែល បុរសនេះ បានចូលទៅបន្ទប់ទឹក គាត់ក៏ប្រទះឃើញ សត្វពស់នៅចំហៀងនៃចាន បង្គន់ដែលដំបូងលោកគិតថា នោះគឹសត្វពស់ជ័រ តែការពិតមិនមែននោះទេ ដោយសារតែលោកឃើញវា វារនិងមានចលនា។ ដោយឃើញហេតុការណ៍បែបនេះ គាត់ក៏រត់ទៅប្រាប់ អ្នកបុគ្គលិក ដែលនៅពេលនោះ លោកក៏ចោទសួរថា តើអ្នកបានឃើញ សត្វពស់នៅក្នុងបន្ទប់ទឹកដែរឬទេ? ជាមួយគ្នានោះ បុគ្គលិកជានារីភេទនោះ មិននិយាយអ្វីនោះទេ ដោយជួយកាច់ទឹកបង្គន់ ដែលធ្វើឲ្យពស់នោះទៅតាមទឹកបង្គន់តែម្ដង។
ដោយសារតែក្លាយអ្នកដទៃ មិនជឿជាក់ទៅលើសម្ដីរបស់ខ្លួន ភរិយារបស់បុរសនេះ បានទាញទូរស័ព្ទដៃថតរូបភាពទុក មុននឹងសត្វពស់នេះបានបាត់ខ្លួននោះ។
តើប្រិយមិត្ដមានដែលចាប់អារម្មណ៍ និងសង្កេត មើលចានបង្គន់ ឬបរិវេណនៃបង្គន់នោះ មុននឹងបន្ទោរបង់ដែរទេ?

ប្រភពពី
ខ្មែរឡូត