ប្រិយមិត្ដប្រហែលជាធ្លាប់ឃើញតែ បុរសពីងពាង (spider man) នៅក្នុងខ្សែភាពយន្ដតែប៉ុណ្ណោះ តែនៅពេលនេះ ពិតជាមានបុរសពីងពាងពិតប្រាកដមែន។
យ៉ាងណាមិញ វីដេអូមួយដែលមិនគួរឲ្យជឿជាក់ នឹងភ្នែកត្រូវបាន ឃើញគេដាក់បញ្ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត គឺ youtube ដែលបានបង្ហាញពី ក្មេងប្រុសម្នាក់ បានវារ ឡើងទៅលើ ទូរទឹកកក ដើម្បីទៅមើលរបស់លេង នៅលើខាងលើ និងថែមទាំង យកកូនឡានជ័រនៅខាងក្រោម ទៅខាងលើដោយប្រើប្រាស់ដៃ តែដៃម្ខាងថែមទៀត។ អ្វីដែលមិនគួរឲ្យជឿ នោះគឺក្មេងប្រុសនេះ អាចមានសមត្ថភាព ក្នុងការ ឬលើករបស់ទៅខាងលើ ដូចជា បុរសពីងពាង នៅក្នុងសាច់រឿងបេះបិទ ដែលក្មេងប្រុសនេះ ត្រូវបានគេដាក់រហស្សនាមថា កូនប្រុសរបស់បុរសពីងពាង។
ចង់ដឹងយ៉ាងណានោះ សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី
ខ្មែរឡូត