និស្សិតមកពីសាកលវិទ្យាល័យ Oxford របស់អង់គ្លេសស្រីប្រុសចំនួន ៧០នាក់បានស្ម័គ្រចិត្តថតស្រាត ដាក់លើទំព័រប្រតិទិនមួយ ដើម្បីយកថវិកាបរិច្ចាគដល់គម្រោងអភិវឌ្ឍវិស័យអប់រំ។ ប្រតិទិនថ្មីនេះ ត្រូវបាននិពន្ធឡើងដោយក្រុមនិស្សិតនៅក្នុងសាកលវិទ្យាល័យនេះ ផ្ទាល់តែម្ដង និងបានដាក់លក់ជាផ្លូវការក្នុងតម្លៃ ១០ផោនដែលស្មើនឹងប្រមាណ ១៥ដុល្លារអាមេរិក។
រូបថតអាក្រាតរបស់ពួកគេ បានថតឡើងនៅក្នុងបរិវេណសាកលវិទ្យាល័យ Oxford តែម្ដង បន្ទាប់ពីមានការអនុញ្ញាតពីគណៈគ្រប់គ្រងសាលា។ តាមរយៈរូបថតសខ្មៅជាច្រើនសន្លឹកដែលភ្ជាប់ទៅនឹងប្រតិទិនថ្មីនេះ ក្រុមនិស្សិតស្រីប្រុសទាំងនោះ បានថតស្រាតក្នុងសកម្មភាពលេងកីឡាជាច្រើនប្រភេទយ៉ាងសប្បាយ រីករាយ ដែលជាសារមួយសម្រាប់ទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន។
តាមរយៈសកម្មភាពទាំងនេះ ពួកគេបានបង្ហាញពីអារម្មណ៍ប្រកបដោយមោទនភាពបំផុត ក្នុងការចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេសង្ឃឹមថា នឹងទទួលបានថវិកាយ៉ាងច្រើនសម្រាប់ផ្តល់ដល់គម្រោងក្នុងភាពជា ដៃគូលើវិស័យអប់រំនៅទ្វីបអាហ្វ្រិក និងនៅតាមបណ្ដាទ្វីបមួយចំនួនទៀតក្ រោមគំនិតផ្ដួចផ្ដើមដោយគម្រោងរបស់សាកលវិទ្យាល័យ Oxford នេះ៕
ដកស្រង់ពី : សប្បាយ