គិតៗទៅ ទម្រាំ
ឧទ្ធម្ភាគចក្រមាន លក្ខណៈទំនើបដូចសព្វថ្ងៃ មិនដឹងថា ឆ្លងកាត់ការកែប្រែប៉ុន្មានដងនោះទេ។ នៅក្នុងបណ្ដាញសង្គម Facebook មានអ្នកចែករំលែកឃ្លិបវីដេអូដែលបង្ហាញពី ឧទ្ធម្ភាគចក្រផលិតឡើងជាងលើកដំបូង ដោយម្នាក់ៗបានកោតសរសើរស្នាដៃរបស់អ្នកផលិត។

ឧទ្ធម្ភាគចក្រ ត្រូវបានបង្កើត និងដាក់បង្ហោះសាកល្បងជាលើកដំបូងដោយបងប្អូនជនជាតិបារាំង ពីរនាក់ ដែលម្នាក់មានឈ្មោះថា Jacques និង Louis Breguet ។ នៅក្នុងវីដេអូឯកសារនេះ បានបង្ហាញពីរូបរាងដើមក្នុងដំណាក់កាលដំបូងនៃការសាកល្បង ហោះក្នុងឆ្នាំ១៩០៧។ រាល់ការសាកល្បង មើលទៅ ឧទ្ធម្ភាគចក្រនោះប្រៀបបីដូចជាកូនចាបទើបតែរៀនហោះអីចឹង! នាពេលនោះ ឧទ្ធម្ភាគចក្រ មានស្លាបច្រើន តែអាចហោះបានប្រហែលកម្ពស់ ១ម៉ែត្រប៉ុណ្ណោះ៕
ដកស្រង់ពី : សប្បាយ