ប្រទេសចិន ៖ នាង Li Qi Xi ជាតារាម៉ូដែលចិនវ័យក្មេង ក៏ដូចជាតារាដែលតែងតែ បង្អួតសម្រស់ តាមប្រព័ន្ធអនឡាញ ទើបនឹងរះមកពី Changsha ខេត្តយូណាន ភាគខាងកើត ប្រទេសចិន។ តារាវ័យក្មេង Li Qi Xi រូបនេះ
កើតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៤។ ដ្បិតតែនាង ជាតារាទើបរះ ប៉ុន្តែ Li Qi Xi បានថតពាណិជ្ជកម្ម និ រូបភាពឈុតប៊ីគីនីសិចស៊ី ជាច្រើននៅដើមឆ្នាំនេះ។
ជាមួយនឹងមុខមាត់ដ៏ស្រទន់ និងរូបរាងដ៏សិចស៊ីរបស់នាង ធ្វើឲ្យនាងមានភាពល្បីល្បាញ ជាខ្លាំងលើប្រព័ន្ធអនឡាញ នៅដើមឆ្នាំនេះផងដែរ ដោយមានការបញ្ចេញមតិលើកតម្កើង ក៏ដូចជាការគាំទ្រជាច្រើន ចំពោះរូបភាពឈុតប៊ីគីនី នីមួយៗរបស់នាង នៅក្នុងគេហទំព័ររបស់ចិន។ យ៉ាងណាក៏ដោយនាង Li Qi Xi នៅតែព្យាយាមបង្អួត សម្រស់ពីធម្មជាតិ ដើម្បីទាក់ទាញការគាំទ្រ ពីទស្សនិកជនថែមទៀត៕