នៅក្នុងរយៈពេល ត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ សណ្ឋាគារមួយ ដែលមានកំពស់ដល់ទៅ១៧ជាន់ ត្រូវបានបំផ្ទុះ និង កម្ទេចចោល។
សណ្ឋាគារចំណាស់នេះ មានឈ្មោះថា Louisiana Palas ដែលស្ថិតនៅទីក្រុង New Orleans សហរដ្ឋអាមេរិក បានត្រូវដាក់គ្រាប់បែកបំផ្ទុះ និង កម្ទេចចោល ទុកសល់នៅ ត្រឹមតែ ផ្សែងខ្មៅហុយទ្រលោម។ ការកម្ទេច សណ្ឋាគារនេះ បានប្រើគ្រឿងផ្ទុះ ប្រមាណជា ៤០០តោន ដែលត្រូវបានដាក់បំពាក់ ពាសពេញ សណ្ឋាគារ។
មូលហេតុដែលនាំអោយមាន នូវការ កម្ទេច ចោល គឺដោយសារតែ ត្រូវការធ្វើផ្លូវចេញចូល ទៅកាន់មន្ទីរពេទ្យ Universtiy Medical Center ដែលទើបតែសាងសង់រួច។
តើលោកអ្នកយល់ថាជារឿងងាយស្រួលមែនទេ ក្នុងការកម្ទេច សណ្ឋាគារក្នុង មួយពព្រិចភ្នែក?
ចង់ដឹងថា ការកម្ទេច សណ្ឋាគារធំមួយទាំងមូល មានលក្ខណៈយ៉ាងណា ទស្សនាវីដេអូ ទាំងអស់គ្នា៖

ដោយ ខ្មែឡូដ