រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ១០និង២២នាទី ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៣ ដែលបង្កឡើងដោយរថយន្តកូរ៉េដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន ហាយធិច
បើកបុកម៉ូតូសេ១២៥ មួយគ្រឿងពេញទំហឹងនៅត្រង់ចំណុច មុខវត្តនិរោធ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិប្ញស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ច-៧២៣៩-ភព២ ជារបស់ក្រុមហ៊ុនទឹកបរិសុទ្ធហាយធិច ធ្វើដំណើរចេញពីផ្លូវលំឡើងមកផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត។ ខណៈបើកបរមកដល់កន្លែងកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1A-2586 ជិះគ្នា៣នាក់ ក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូទាំង៣នាក់ដួលរងរបួសធ្ងន់ស្រាល។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចក៏បានចុះទៅធ្វើការវាស់វែង និងបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការចរចាដោះស្រាយគ្នានៅពេលក្រោយ៕
ប្រភពពី
វត្តភ្នំ