កាលពីពេលថ្មីៗនេះ ត្រីឆ្លាមមួយក្បាល បានមកជាប់នៅក្នុងម៉ង របស់បុរសជាអ្នកនេសាទម្នាក់ នៅក្នុង Rizhao ខេត្ដ សា៊វដុង( Shandong) ប្រទេសចិន ដែលមានទំហំ និងទំងន់ មិនគួរឲ្យជឿ។
តាមសារព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា បុរសនេះបាន ដាក់ម៉ងនៅក្នុងសមុទ្រ កាលពីថ្ងៃសៅរ៍ ដែលខណៈពេលនោះ ត្រីឆ្លាមដ៏ធំនេះបែរជាមកជាប់ម៉ង របស់បុរសនេះ និងត្រីឆ្លាមនេះងាប់ទៅហើយ ដែលវាមានប្រវែង ១០ម៉ែត្រ និងទំងន់ ១០តោន ។ ជាមួយគ្នានោះ បុរសនេះបានយកត្រីឆ្លាម មកលើគោក ដោយប្រើប្រដាប់ស្ទូច និងយកមកទន្លាក់នៅលើកុងតឺនឺ។ យ៉ាងណាមិញ បុរសនេះបានថតរូបជាច្រើនសន្លឹក ដើម្បីចែកចាយទៅកាន់ សាធារណៈជនទាំងឡាយ ថានៅក្នុងសមុទ្រ ពិតជាសម្បូរទៅដោយ សត្វដ៏សាហាវ និងធំៗជាច្រើន។
តើប្រិយមិត្ដធ្លាប់ឃើញ ត្រីដ៏ធំបែបនេះដែរឬទេ?




ប្រភពពី
ខ្មែរឡូត