ភ្នំពេញ: គណបក្សសង្គ្រោះជាតិ គ្រោងនឹងប្រកាសជំហររបស់ខ្លួន ទាក់ទងនឹងកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភា នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣នេះ បន្ទាប់ពីគណបក្សប្រជាជន សម្រេចដង្ហែតាមព្រះមហាក្សត្រ បើទោះបីជាមាន ឬគ្មានការចូលរួមរបស់គណបក្សសង្គ្រោះជាតិក្តី។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សសង្គ្រោះជាតិ នឹងប្រកាសអំពីជំហររបស់ខ្លួន អំពីកិច្ចប្រជុំលើកដំបូងរបស់រដ្ឋសភា នៅទីស្នាក់ការនៅចាក់អង្រែ។
.jpg)
ព្រះមហាក្សត្រ គ្រោងនឹងបើកកិច្ចប្រជុំដំបូងនៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះ តាមលិខិតអញ្ជើញដែលព្រះអង្គ បានចែកជូនដល់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ តាមរយៈការផ្តល់លិខិតទាំងអស់នៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិតាមរយៈសម្តេចហ៊ុន សែន និងលោកសម រង្ស៊ី៕
- See more at:
http://cen.com.kh/localnews/show_detail/19?token=OWY5ZDJmYT#sthash.l34SjGGB.dpuf