ប៉ូលិសនៅរដ្ឋហាយ៉ាណារបស់ឥណ្ឌាបានចាប់ខ្លួនមនុស្ស៤នាក់ចំពោះការសម្លាប់គូស្នេហ៍មួយគូ ដែលមានផែនការរៀបការទោះជាមានការជំទាស់ពីក្រុមគ្រួសារ។
បុរសអាយុ២៣ឆ្នាំត្រូវបានវាយនិងកាត់ក្បាល និងមិត្តស្រីអាយុ២០ឆ្នាំរបស់ខ្លួនក៏ត្រូវបានសម្លាប់នៅស្រុករ៉ូតាក់កាលពីថ្ងៃពុធ។ឪពុកម្តាយ បងប្រុសរបស់នាងនិងមនុស្សម្នាក់ទៀតត្រូវបានចាប់ខ្លួនចំពោះឃាតកម្មនេះ។
ប៉ូលិសបានទៅដល់នៅពេលរាងកាយរបស់បុរសត្រូវបានកាត់ក្បាលគ្រវាត់ចូលផ្លូវមួយ

ពួកអ្នកភូមិបាននិយាយថា គូស្នេហ៍នេះត្រូវបានហាមមិនអោយទាក់ទងគ្នា ដោយសារច្បាប់វណ្ណៈជាប្រពៃណី ដែលគ្រប់គ្រងអាពាហ៍ពិពាហ៍នៅផ្នែកខ្លះនៃប៉ែកខាងជើងឥណ្ឌា។
គូស្នេហ៍នេះបានពង្រត់គ្នាចេញពីផ្ទះរបស់ពួកគេនៅភូមិមួយកាលពីព្រឹកថ្ងៃអង្គារនិងបានវិលមកផ្ទះវិញកាលពីថ្ងៃពុធនៅពេលពួកគេមានគំរោងរៀបការ។
គេថាគ្រួសារខាងស្រីបានទាក់ទងលួងលោមអោយនាងនិងគូស្នេហ៍វិមកផ្ទះដោយមិនយកទោសពៃរ៍អ្វីទេ តែនៅពេលពួកគេបានមកដល់ផ្ទះ សាច់ញាតិខាងស្រីបានចាប់អ្នកទាំងពីរវាយសម្លាប់នៅទីសាធារណៈ។ស្ត្រីត្រូវបានវាយសម្លាប់និងដុតសាកសពនាងចោលនៅពេលជនរងគ្រោះជាបុរស ត្រូវបានវាយបំបាក់ដៃជើងនិងកាត់ក្បាលនិងគ្រវែងរាងកាយចូលក្នុងផ្លូវ។
មិនមានស្ថិតិអំពីការសម្លាប់ដើម្បីកិត្តិយសគួរអោយរន្ធត់របៀបនេះនៅទូទាំងប្រទេសឥណ្ឌា តែយោងតាមការសិក្សាមួយ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ក្នុងមួយឆ្នាំៗដោយសារតែស្រឡាញ់គ្នា ឬរៀបការប្រឆាំងនឹងបំណងគ្រួសាររបស់គេ។
កាលពីឆ្នាំ២០១១ តុលាការជាន់ខ្ពស់ឥណ្ឌាបាននិយាយថា ការសម្លាប់ដើម្បីកិត្តិយសគ្រួសារដូច្នេះគួរទទួលទោសប្រហារជីវិត៕