បណ្តាញព័ត៌មានក្នុងស្រុកថៃ បានផ្សាយអោយដឹងថា បុរសជនជាតិខ្មែរដែលជាសន្តិសុខយាមដី អោយឈ្មួញថៃម្នាក់បានរងរបួសធ្ងន់ ខណៈទូរស័ព្ទដែលគាត់កំពុងសន្ទនាជាមួយអ្នកដទៃ បានផ្ទុះត្រូវចំភ្នែកទាំងសងខាង បណ្តាលអោយរងរបួសធ្ងន់ហូរឈាមពេញផ្ទៃមុខ និងត្រូវបានគេយកទៅសង្គ្រោះភ្លាមៗ។
បុរសរងរបួសលើផ្ទៃមុខឈ្មោះ ណាក់ អាយុ២៥ឆ្នាំ ជាសន្តិសុខយាមដីអោយឈ្មួញថៃម្នាក់ នៅក្នុងខេត្តរៈយ៉ងប្រទេសថៃ។ យ៉ាងណាក៏ដោយទូរស័ព្ទដែលផ្ទុះ មិនត្រូវបានគេស្គាល់ម៉ាកនោះទេ ប៉ុន្តែត្រូវបានគេអះអាងថា ជាទូរស័ព្ទផលិតនៅប្រទេសចិន។
មកទល់ពេលនេះ មិនទាន់មានការអះអាងពីក្រុមគ្រូពេទ្យ ពីអាការៈបុរសនេះយ៉ាងណាទេ ប៉ុន្តែទំនងគ្រោះថ្នាក់នេះ អាចបណ្តាលអោយប៉ះពាល់ធ្ងន់ធ្ងរដល់ភ្នែកទាំងពីរផងដែរ។

ប្រភពពី
khmer79