រាជធានីភ្នំពេញ៖ យុវជនម្នាក់ ខ្ចីម៉ូតូមិត្តភក្តិស៊ីដាច់ មិនឃើញយកមកសងវិញ ត្រូវបានម្ចាស់ម៉ូតូចាប់ប្រគល់អោយសមត្ថកិច្ច កាលពីវេលាម៉ោង១៩និង ១៥នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួល
ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយជនសង្ស័យឈ្មោះ កែវ សុវណ្ណ ភេទប្រុស រស់នៅក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានខ្ចីម៉ូតូពីម្ចាស់ ឈ្មោះ យ៉ង់ លាភី ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ម៉ូតូដែលបានស៊ីដាច់នោះ ម៉ាក់គុប៥០ ពណ៍ទឹកបិច ពាក់ស្លាកលេខU4000ភព1 ខ្ចីយកទៅតាំង ពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣ ដោយឈ្មោះ ធី ជាអ្នកជូន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការខណ្ឌសែនសុខ៕ដោយ ជួប ស្រីដា
ប្រភពដើម៖វាលឥន្ទ្រិយ