ខេត្តក្រចេះ ៖ មុខសញ្ញាលួច យ៉ាងសកម្មម្នាក់ ក្នុងចំណោមពីរនាក់ នៅក្នុងស្រុកស្នួល ត្រូវជាប់អន្ទាក់ប៉ូលិស ក្រោយពីជនសង្ស័យ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លួចសម្ភារគ្រឿងបន្លាស់រថយន្ត នៅក្នុងស្នាក់ការ
សង្កាត់ រដ្ឋបាលព្រៃឈើស្នួល ហើយជនសង្ស័យម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួន គឺកម្លាំងនគរបាល បានកំណត់មុខសញ្ញារួចហើយ និងកំពុងស្រាវជ្រាវ រកចាប់ខ្លួនផងដែរ ។
ជនសង្ស័យឈ្មោះ នី សាលី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិក្បាលស្នូល ឃុំស្នូល ស្រុកស្នូល ហើយជាមុខសញ្ញា ប្រព្រឹត្តអំពើចោរកម្ម យ៉ាងសកម្មនៅស្រុកស្នួល ដែលកម្លាំងនគរបាល កំពុងតែតាមប្រមាញ់ផងដែរ ។ កាលពីយប់ថ្ងៃកើតហេតុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ជនម្នាក់នេះ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លួចដោះគ្រឿងបន្លាស់ រថយន្តដែលជារថយន្ត ដឹកបទល្មើសព្រៃឈើ មានចំនួនរាប់សិបគ្រឿង។ ជនសង្ស័យម្នាក់នេះ និងបក្ខពួក បាននាំគ្នាលួចដោះ យកចង្កូត និងតាបឡូរថយន្ត ដែលរក្សាទុក នៅក្នុងសង្កាត់មេព្រៃស្នួល ៕

ប្រភពពី៖វត្តភ្នំ