ក្រុងប៉ោយប៉ែត ៖ ស្ដ្រីម្នាក់ ដែលតែងតែដើរផឹកស្រា សង្ស័យខ្យល់គ ដេកស្លាប់នៅមុខផ្ទះ ត្រូវបានប្ដីប្រទះឃើញ កាលពីវេលាម៉ោង ៨និង៣០ នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៣ ដោយក្រុមគ្រួសារ មិនបានដឹងថា ស្ត្រីរងគ្រោះ
ស្លាប់ តាំងពីពេលណានោះទេ ហើយដើម្បីកុំឲ្យមានការសង្ស័យ សមត្ថកិច្ចក៏បានចុះទៅ ធ្វើកោសលវិច័យលើ សាកសពផងដែរ។
ស្ដ្រីរងគ្រោះមានឈ្មោះ សំ តាំងអេង អាយុ ៣៨ឆ្នាំ មានប្ដីឈ្មោះ គង់ ចាន់ធួន អាយុ ៤៧ឆ្នាំ រស់នៅ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ។ តាមសម្ដីបុរសជាប្ដី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ប្រពន្ធរបស់គាត់តែងតែផឹកស្រា ហើយនៅមុនថ្ងៃកើតហេតុ គាត់បានចេញទៅរត់ម៉ូតូឌុប តាំងពីព្រឹករហូត ដល់យប់ទើបចូលផ្ទះ ដែលពេលនោះគាត់ មិនឃើញប្រពន្ធនៅផ្ទះទេ ហើយក៏មិនចាប់អារម្មណ៍ និងសួររកដែរ ។ លុះព្រឹកឡើងនៅពេលដែលគាត់ ចេញពីផ្ទះទៅទិញបារី ក៏ប្រទះឃើញប្រពន្ធ របស់គាត់ស្លាប់នៅមុខផ្ទះតែម្ដង៕
ប្រភពពី៖វត្តភ្នំ