ជាទូទៅផ្លែឪឡឹកមានរាងមូល ហើយឪឡឹកត្រូវបានមនុស្សភាគច្រើននៅជុំវិញពិភពលោកចូលចិត្តបរិភោគ ។
ដើម្បីធ្វើផ្លែឪឡឹកកាន់តែគេនិយមចូលចិត្តនោះ កសិករជប៉ុនម្នាក់បានឆ្នៃប្រឌិតនិងធ្វើការពិសោធន៍អស់រយៈពេលពីរបីឆ្នាំដើម្បីធ្វើឲ្យផ្លែឪឡឹកមានផ្លែរាងរូបបេះដូង។

នៅទីបំផុត លោក Hiroichi Kimura ជាកសិករជប៉ុនរូបនេះ ដែលរស់នៅទីក្រុងKumamoto ប្រទេសជប៉ុនបានសម្រេចជោគជ័យក្នុងការដាំផ្លែឪឡឹកឲ្យទៅជារាងរូបបេះដូងលើកទីមួយនៅលើពិភពលោក ។

ឥឡូវនេះ ពួកអតិថិជន ចូលចិត្តទិញផ្លែឪឡឹករាងរូបបេះដូងនេះដើម្បីជូនដល់មិត្តភក្តិ និងក្រុមគ្រួសារ ដើម្បីបង្ហាញការសឡាញ់និងការគោរព។

ផ្លែឪឡឹករាងបេះដូងនេះ លក់តម្លៃប្រហែល១៥.០០០យេន គឺស្មើ១៨៨ដុល្លារសិង្ហបុរី ក្នុងមួយផ្លែ៕