អាមេរិក៖ តារាចំរៀងស្រីរបស់សហរដ្ឋអាមេរិកឈ្មោះ Christine Walton អាយុ៤៦ឆ្នាំ មកដល់ពេលនេះអ្នកស្រីនៅតែជាប់ជាស្ត្រីដែលមានក្រចកដៃវែងជាងគេបំផុតក្នុងកំណត់ត្រា Guinness។ អ្នកស្រី Walton ចាប់ផ្តើមទុកក្រចកតាំងពីឆ្នាំ១៩៩០មកម្ល៉េះ បើគិតទៅមកដល់ពេលនេះប្រហែល២៣ឆ្នាំហើយ ហើយនាពេលបច្ចុប្បន្នក្រចកដៃឆ្វេងរបស់អ្នកស្រីបូកទាំង៥ម្រាមទៅមាន ប្រវែងដល់ទៅ៣.៣៥ម៉ែត្រ រីឯដៃស្តាំវិញប្រវែង៣.០៥ម៉ែត្រ។ ដោយសារតែក្រចកទាំងនោះវែងពេកធ្វើអោយវាកោងរមួល ហើយអ្នកស្រីបានអោយដឹងថា អ្នកស្រីបានថែរក្សាក្រចកទាំងនោះណាស់ ដោយមិនសូវធ្វើការធ្ងន់ និងមិនសូវលាបក្រចកឡើយ។ តាមសៀវភៅកំណត់ត្រាពិភពលោក Guinness World Records អ្នកស្រី Walton បានជាប់ឯកត្តកម្ម ពិភពលោកតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយមកដល់បច្ចុប្បន្នឯកត្តកម្មនេះមិនទាន់មាន នរណាបំបែកបានឡើយ។


Khmer-note