អង្គការកំណត់ត្រាព្រឹត្តិការណ៍ប្លែកៗក្នុងពិភពលោក(Guinness World Records) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ឆ្កែមួយក្បាល ដែលតូចជាងគេបំផុតនៅលើពិភពលោកនោះ គឺនៅប្រទេសព័រតូ រីកូ ។
ឆ្កែពណ៌ត្នោតដ៏តូចនេះឈ្មោះMiracle Milly មានកម្ពស់៩,៦៥សង់ទីម៉ែត្រ ។ ឆ្កែញីនេះមានអាយុ២ឆ្នាំ។
ឆ្កែ Miracle Milly បានឈ្នះ ឆ្កែ ឈ្មោះ Boo Boo មកពីរដ្ឋKentucky សហរដ្ឋអាមេរិក ដោយមានកម្ពស់១០,១៦សង់ទីម៉ែត្រ៕