កំពូលតារាហក់លោតទាត់ធាក់ Jackie Chan ដែលប្រជាជនខ្មែរស្គាល់ថា ឈិន ឡុង បានប្រកាសនៅដើម ឆ្នាំ២០១១ថា លោកនឹងប្រគល់ទ្រព្យសម្បត្តិពាក់កណ្ដាលទៅមូលនិធិសប្បុរសធម៌ ហើយកូនប្រុសសំណព្វនឹងមិនទទួលបានមរតករបស់លោកឡើយ។

របាយការណ៍សារព័ត៌មានចិនមួយបានឱ្យដឹងថា តារាស្ទើរតែមិនដែលស្គាល់ជាតិស្រីក្នុងសាច់រឿង ឈិន ឡុង មិនមានគម្រោងទុកលុយដែលរកបានតាមរយៈខ្សែភាពយន្តឱ្យកូនប្រុស Jaycee Chan ឡើយ ដែលសព្វថ្ងៃគាត់ក៏ជាអ្នកជំនួញផ្នែកភាពយន្តផងដែរ។ លោកត្រូវគេស្រង់សំដីថា”បើកូនប្រុសមានសមត្ថភាព គេអាចរកប្រាក់ខ្លួនឯងបាន។ បើសិនមិនអាច គេនឹងចាំតែចាយលុយរបស់ខ្ញុំ”។

>
ដោយឡែកមិនមែនតែកំពូលតារាកំប្លុកកំប្លែងវ័យ៥៩ឆ្នាំខាងលើទេ ដែលបានប្រកាសមិនប្រគល់ទ្រព្យឱ្យកូនជាសាធារណៈ សូម្បីស្ថាបនិកក្រុមហ៊ុន Software Microsoft លោក Bill Gates ក៏ប្រកាសឱ្យសាធារណជនដឹងដែរថា កូនទាំងបីរបស់គាត់ក៏មិនទទួលទ្រព្យសម្បត្តិដូចគ្នា។
យ៉ាងណាមិញ មហាសេដ្ឋីលុយ ៦៧ពាន់លានដុល្លារ Gates និងប្រពន្ធ Melinda ធ្លាប់បានបរិច្ចាគលុយយ៉ាងច្រើនតាមរយៈមូលនិធិសប្បុរសធម៌ដែលអ្នកទាំងពីរបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ មូលនិធិនេះផងដែរ ក៏បានបង្កើតឱ្យមានការស្បថស្បែក្នុងបំណងអំពាវនាវដល់ អ្នកមានលុយនិងមហាសេដ្ឋីផ្សេងទៀត ធ្វើដូចអ្វីដែលពួកគាត់បានធ្វើ។

គំនិតផ្ដួចផ្ដើម” ស្បថស្បែ” ជាសាធារណៈនេះធ្វើឡើងដោយមហាសេដ្ឋី Bill Gates និង Warren Buffett ហើយបច្ចុប្បន្នមានអ្នកចូលរួមជាង១០០នាក់ ហើយក្នុងនោះក៏មានវត្តមានលោក Mark Zuckerberg ស្ថាបនិក Facebook លោក Larry Ellison នាយកប្រតិបត្តិក្រុមហ៊ុន Database Software Oracle ជាដើម។
ដោយ Nob70