ក្មេងប្រុសអាយុ២ឆ្នាំម្នាក់មកពីអារ៉ាប៊ីសាអ៊ូឌីត មានទម្ងន់ដល់ទៅ៣៣គីឡូ និងមានបញ្ហាពិបាកដកដង្ហើមជាពិសេសពេលគេងលក់។ ក្រោយពីមានការបរាជ័យក្នុងការសម្រកទម្ងន់ដោយការតមអាហារចំនួនពីរដងមកហើយនោះ គ្រូពេទ្យបានប្រាប់ទៅឪពុកម្ដាយរបស់ក្មេងនោះថា មានតែជម្រើសមួយទេគឺការវះកាត់ក្រពះរបស់កូននោះដើម្បីកាត់ផ្នែកខ្លះនៃក្រពះ ទើបអាចឲ្យគេសម្រកទម្ងន់បាន។

ក្រោយពីការវះកាត់ហើយ ក្មេងប្រុសរូបនោះស្រកបាន១៥%នៃទម្ងន់ខ្លួនរបស់គេកាលពីមុន ត្រឹមតែ២ខែប៉ុណ្ណោះ។ ពីរឆ្នាំក្រោយ គេក៏ស្រកគីឡូពី៣៣ មកត្រឹមតែ២៤គីឡូវិញ។ នេះអាចជាជោគជ័យមួយសម្រាប់ជីវិតរបស់ក្មេងប្រុសរូបនោះ ព្រោះតែការវះកាត់មិនមានផ្ដល់ផលអាក្រក់ដល់សុខភាពរបស់គេ ហើយគេក៏លែងមានបញ្ហាដង្ហើមដូចពីមុនទៀតដែរ៕
ដោយ nob70