ចិន៖ ហេតុការណ៍ដ៍គួរអោយរន្ធត់មួយ ខណៈយុវជនម្នាក់ ត្រូវបាន កំលាំងអគ្គិសនី 10000V ឆក់ជាប់នៅលើបង្គោលភ្លើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី ២៤ នៅក្នុងខេត្ត Fujian ប្រទេសចិន។ តាមប្រភពពត៌មាន បានអោយដឹងថា សាក្សីនៅកន្លែងកើតហេតុ បានប្រាប់អ្នកសារពត៌មានថា មុនពេលកើតហេតុ គេបានលឺសំលេងផ្ទុះ មួយដូចគ្រាប់កាំភ្លើង លុះពេលចេញមកក្រៅ ស្រាប់តែលឺ យុវជនរងគ្រោះនោះ ស្រែកយំ នៅខាងលើបង្គោលភ្លើងតែម្តង។ បន្ទាប់មកគេក៍បានប្តឹងប៉ូលីសអោយមកជួយអន្តរាគមន៍ ហើយក្រុមអ្នកជួយសង្រ្គោះ ក៍បានឡើងទៅជួយ យុវជនរូបនោះ នៅខាងលើផងដែរ។ ជាមួយគ្នានេះផងដែរ ក្រុមអ្នកជួយសង្រ្គោះបាន ប្រាប់ថា ពេលដែលគេឡើងទៅដល់លើ បង្គោលភ្លើង ទើបដឹងថា ជើងរបស់យុវជនរងគ្រោះកំពុងតែ ឆេះ បូករួមជាមួយនឹង សំលេងស្រែកយំ របស់គេយ៉ាងឈឺចាប់ផងដែរ។ ប្រភពពត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងទៀតថា ម្តាយរបស់ជនរងគ្រោះ កំពុងតែរងចាំការជួយសង្រ្គោះ ជីវិតកូនប្រុសរបស់ខ្លួន នៅខាងក្រោម ដោយគាត់បានអោយដឹងថា កូនប្រុសរបស់គាត់ មានជំងឺផ្លូវចិត្តអស់ជាច្រើនឆ្នាំ ណាស់មកហើយ។ ចំពោះយុវជនរងគ្រោះម្នាក់នេះ ដែរមានអាយុ ២៨ឆ្នាំ ហើយក្រុមអ្នកជួយសង្រ្គោះបានប្រាប់ថា យុវជនរងគ្រោះ បានឡើងទៅលើបង្គោលភ្លើង ហួសដែនកំនត់ ប៉ុន្តែគេពិតជាសំណាងណាស់ ពេលដែល ត្រូវអគ្គិសនី ឆក់ ហើយចរន្តទាំងអស់ត្រូវបានកាត់ផ្តាច់ដោយស្វ័យប្រវត្តិ។ ពេលនេះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យ ដើម្បីធ្វើការជួយសង្រ្គោះ បន្តព្រោះថា ជើងរបស់គេត្រូវបានឆេះ ហើយតាមការប៉ាន់ស្មាន របស់ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា យុវជននោះ បានឡើងទៅចាប់សត្វស្លាប នៅលើបង្គោលភ្លើង ទើបបណ្តាលអោយឆក់បែបនេះ៕


khmer-note